ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«ដើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ» ខ្សែទស្សនាថ្មី និងប្លែកសម្រាប់ទេសចរកម្សាន្តក្រៅពីប្រាសាទ
× សៀមរាប៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានរៀបចំកម្មវិធីដើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ បំណងដើម្បីផ្សព្វផ្សាយខ្សែទស្សនាថ្មីដល់ភ្ញៀវទេសចរ ក៏ដូចជារៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារផងដែរ។ ខេត្តសៀមរាប មានកញ្ចប់ទស្សនាតាមប្រាសាទជាច្រើនដែលត្រូវបានផ្សព្វផ្សាយដូចជាប្រាសាទអង្គរ បាយ័ន និងតាព្រហ្មជាដើម។ ក្រៅពីនោះ ទេសចរណ៍បែបធម្មជាតិមិនសូវមានច្រើន ឬមានដែរតែនៅឆ្ងាយពីក្រុង។ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមើលឃើញកន្លែងកម្សាន្តមួយថ្មី ធម្មជាតិ ហើយភ្ញៀវទេសចរអាចកម្សាន្តក្នុងពេលតែមួយបាន នោះគឺព្រៃឧទ្យានអង្គរ ដែលទេសចរអាចដើរកម្សាន្ត មើលឃើញព្រៃឈើធំៗ និងអាចទស្សនាប្រាសាទតូចៗជុំវិញនោះបានថែមទៀត។ កញ្ចប់ទេសចរណ៍នេះ គឺថ្មី និងប្លែកអារម្មណ៍សម្រាប់ទេសចរ។
ព័ត៌មានលម្អិតសូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com