ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការទទួល​ទាន “​ទឹកដូង​” ចំពោះ​សុខភាព​រាងកាយ​
04, Apr 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកដូង គឺជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​ចង់​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ប្រសើរ​។ អ្វីដែល​ពិសេស​នោះ គឺ​ភេសជ្ជៈ​នេះ​មិន​ត្រឹមតែ​ងាយ​រកបាន​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​តម្លៃ​សមរម្យ​ផងដែរ​។ បើទោះជា​ឧស្សាហ៍ ឬ​ចូលចិត្ត​ទទួលទាន​ក៏ដោយ តែមាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ចាប់អារម្មណ៍​ដឹងថា ទឹកដូង គឺ​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​រាងកាយ​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ទទួលទាន​ទឹកដូង​ចំពោះ​សុខភាព ៖
 
១. ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ នោះ​ក៏​ព្រោះតែ​ទឹកដូង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​។ លើសពីនេះទៅទៀត​ឥទ្ធិពល​អេ​ឡិច​ត្រូ​លីត្រ​នៃ​ទឹកដូង ក៏​ជួយ​សម្រួល​រាងកាយ​ក្នុងការ​ស្រូបយក​នូវ​ជាតិ​ប្រូតេអ៊ីន​ពី​អាហារ​បាន​ពេញលេញ​ផងដែរ​។ ទឹកដូង ក៏​ល្អ​សម្រាប់​បំបាត់​អាកា​រៈ​កន្ត្រាក់​សាច់ដុំ និង​ការឈឺចាប់​ពោះវៀន​ដែល​បណ្ដាលមកពី​បញ្ហា​ពិបាក​រំលាយ​អាហារ​។​
 
២. ល្អ​សម្រាប់​សុខភាព​តម្រងនោម ៖ ទឹកដូង គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែលមាន​ប្រសិទ្ធិភាព​យ៉ាង​ប្រសើរ​ក្នុងការ​ទប់ស្កាត់​ជំងឺ​តម្រងនោម​។ វា​ក៏​ជួយ​សម្អាត​ផ្លូវ​ទឹកនោម​, ផ្លោក​នោម និង​ថែមទាំង​អាច​បំបែក​គ្រួស​ក្នុង​ត​ម្រ​នោម​បាន​ផងដែរ​។​
 
៣. ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ៖ នោះ​ក៏​ព្រោះតែ ទឹកដូង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ជាតិ​ប៉ូ​តា​ស្យូ​ម​គ្រប់គ្រាន់​ក្នុង​របប​អាហារ​ជួយ​ក្នុងការ​រក្សា​កម្រិត​ត្រឹមត្រូវ ក៏ដូចជា​កាត់បន្ថយ​ស​ម្ពា​ធ​ឈាម​ផងដែរ​។​
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ៖ ទឹកដូង មាន​ផ្ទុក​អាស៊ីត lauric ដែល​ជួយ​ប្រយុទ្ធប្រឆាំង​បាក់តេរី និង​ពពួក​វីរុស​។ វា​មាន​ប្រសិទ្ធិភាព​កម្ចាត់​រាល់​បាក់តេរី​មិនល្អ​ក្នុង​រាងកាយ​ដែល​បង្ក​ជំងឺ​អញ្ចាញ និង​មេរោគ​ឆ្លង​ក្នុង​ផ្លូវ​ទឹកនោម​។ ទឹកដូង ក៏​ជួយ​ទប់ស្កាត់​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ និង​មេរោគ​ឆ្លង​ផ្សេងៗ​ផងដែរ​។​
 
៥. ជួយ​សម្រក​ទម្ងន់ ៖ ទឹកដូង មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com