ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ភាពយន្ត​ឯកសារ​បង្ហាញ​ដំណើរ​ជីវិត​ស្ត្រី​ខ្មែរ​ហាត់​ក្បាច់គុន​ល្បុក្កតោ​
26, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
កញ្ញា សំ ថា​រ័ត្ន គឺជា​ស្ត្រី​ខ្មែរ​ដំបូង​ម្នាក់​ដែល​បាន​ហាត់​ក្បាច់គុន​ល្បុក្កតោ​ឡើងវិញ បន្ទាប់ពី​គុន​ល្បុក្កតោ​នេះ​ស្ទើរតែ​រលាយ​សាបសូន្យ​ក្នុងសម័យ​ខ្មែរក្រហម​។ ដំណើរ​ជីវិត​ហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​សំខាន់​នៃ​អាណាចក្រ​អង្គរ​របស់​កញ្ញា សំ ថា​រ័ត្ន នេះ ត្រូវបាន​ចងក្រង​នៅក្នុង​ភាពយន្ត​ឯកសារ​ថ្មី​មួយ ដែលមាន​ចំណងជើង​ថា​៖ «Surviving Bokator»​។ នៅ​ខែវិច្ឆិកា​នេះ កញ្ញា សំ ថា​រ័ត្ន បានមក​កាន់​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ផ្តល់​បទសម្ភាសន៍​ដល់​លោក ចាប ចិ​ត្រា អំពី​ភាពយន្ត​ឯកសារ​ស្ដីអំពី​ការធ្វើ​ឲ្យ​គុន​ល្បុក្កតោ​រស់​ឡើងវិញ​នេះ ប្រវត្តិ​និង​លក្ខណៈពិសេស​នៃ​គុន​ល្បុក្កតោ វិស័យ​ក្បាច់គុន​ក្នុងប្រទេស​កម្ពុជា និង​ដំណើរ​ជីវិត​របស់​កញ្ញា​ផ្ទាល់​ដែលជា​ស្ត្រី​ខ្មែរ​ហាត់​ក្បាច់គុន​ម្នាក់​។​



 

© រក្សាសិទ្ធិដោយ thmeythmey.com