ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ឡៅ ដា​នេ កើត​ក្នុង​ត្រកូល​ក្រីក្រ បង្ហាញ​គន្លឹះ​រៀន​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​បំផុត​
27, Nov 2018 , 9:29 am        
រូបភាព
​ទីក្រុង​អង្គរ ខេត្តសៀមរាប (​កម្ពុជា​)៖ កើត​ក្នុង​ត្រកូល​ក្រីក្រ​ក្នុង​ខេត្តសៀមរាប កញ្ញា ឡៅ ដា​នេ បច្ចុប្បន្ន មាន​អាយុ​២៥​ឆ្នាំ គឺជា​នារី​ម្នាក់​ដែល​បាន​តស៊ូ​រៀនសូត្រ​រហូត​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​កាលពី​ឆ្នាំ​២០១៧​កន្លងមក ហើយ​បច្ចុប្បន្ននេះ កញ្ញា​បានក្លាយ​ទៅ​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅឯ​សកលវិទ្យា​បញ្ញា​សាស្ត្រ​ក្នុង​រាជធានី​ប្រាសាទ​នៃ​ខេត្តសៀមរាប​។ នៅក្នុង​សេចក្តី​សម្ភាស​មួយផ្នែក​នៃ​បទ​សម្ភាស​ជីវិត​ទាំងមូល​របស់​នាង កញ្ញា ដា​នេ បាន​ប្រាប់​ពី​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​រៀន​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​បំផុត​។ កញ្ញា​បាន​បញ្ជាក់ថា ដើម្បី​រៀន​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ សិស្សានុសិស្ស និស្សិត​ទាំងឡាយ មិនត្រូវ​បង្ខំ​ខ្លួនឯង​ដើម្បី​រៀន​ភាសា​ឡើយ​។ ផ្ទុយទៅវិញ សិស្ស និស្សិត ត្រូវ​ចាត់ទុក​ភាសា​អង់គ្លេស​ជា​ប្រដាប់ប្រដា​«​លេង​សប្បាយ​» និង​ចាត់ទុក​វា​ជា​កម្មវិធី​កម្សាន្ត​។ និយាយ​ជារួម​, សម្រាប់​កញ្ញា ដា​នេ​,  ការសិក្សា​ភាសា​អង់គ្លេស​នាពេល​បច្ចុប្បន្ន​មាន​ពីរ​របៀប​។ ទី​១ សិស្ស និស្សិត​អាច​រៀន​នៅតាម​សាលា និង​ទី​២ សិស្ស និស្សិត​អាច​សិក្សា​តាម​អន​ឡាញ​បាន​៕



ខាងក្រោម​នេះ គឺជា​ការសន្ទនា​ខ្លី​ជា​ភាសា​អង់គ្លេស​រវាង​កញ្ញា ឡៅ ដា​នេ គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅឯ​សកលវិទ្យា​បញ្ញា​សាស្ត្រ​ក្នុង​រាជធានី​ប្រាសាទ​នៃ​ខេត្តសៀមរាប និង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) នៅក្នុង​ខេត្តសៀមរាប​ដូចតទៅ​៖ 

Tag:
 អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com