ជាតិ
អ្នកស្រី អ៊ឹង រ៉ា​មី សាស្ត្រាចារ្យ​ភាសា​បារាំង ទទួលមរណភាព​ក្នុង​អាយុ​៥៣​ឆ្នាំ​
26, Nov 2018 , 12:32 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី អ៊ឹង រ៉ា​មី សាស្ត្រាចារ្យ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​នៃ​វិទ្យាស្ថាន​ភាសាបរទេស សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានទទួល​មរណភាព​ក្នុង​អាយុ​៥៣​ឆ្នាំ​ដោយសារ​រោគាពាធ​។ នេះ​បើតាម​ការអះអាង​របស់​លោក ច​ន្ធី ម៉ា​នី​ឬ​ទ្ធិ ដែល​ត្រូវជា​ក្មួយ​។​

 
​លោក ច​ន្ធី ម៉ា​នី​ឬ​ទ្ធិ បានបញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ​ថា ពិធី​បុណ្យសព​អ្នកស្រី អ៊ឹង រ៉ា​មី ប្រារព្ធ​នៅ​ភូមិគ្រឹះ​លេខ ៥ ផ្លូវ​លេខ ១៩៨៨ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​
 
​សម្រាប់​សាច់​ញា​ត្តិ មិត្តភក្តិ សាស្ត្រាចារ្យ​រួម​អាជីព និង​សិស្ស នៃ​សព​ចង់​ចូលរួម​ពិធី​បុណ្យសព សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ​៤​ខ្សែ​មាន​ដូចតទៅ ៖ 
០៩៧ ៨៦៣ ៦៧៩៩/ ០៩៧ ៧៥១ ២៨៦១/ ០៩៧ ៩៧ ០៧ ៨២៥/ ០៧០ ៨៤ ៥៦ ២៥
 

© រក្សាសិទ្ធិដោយ thmeythmey.com