ជាតិ
សង្គមជាតិ
ចិនជាង២០០នាក់នៅតាកែវ ត្រូវចាប់ខ្លួន ពីបទជំរិតទារប្រាក់តាមអ៊ីនធឺណិត រូបភាពពីនគរបាលជាតិ
× កម្លាំងសមត្ថកិច្ចជាង១០០នាក់ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ រួមទាំងកម្លាំងពាក់ព័ន្ធផ្សេងទៀត បានចុះទៅបង្ក្រាបនិងឃាត់ខ្លួនជនជាតិ២៣៥នាក់ (ស្រី៣៦នាក់) ដែលបានប្រព្រឹត្តអំពើចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត នៅទីតាំង៤ផ្សេងគ្នា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ទីតាំងទាំង៤នោះ គឺស្ថិតក្នុងស្រុកត្រាំកក់២កន្លែងនិងស្រុកបាទី២កន្លែង។ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា បច្ចុប្បន្ន ជនជាតិចិនទាំងអស់នោះ ព្រមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនទៅកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងត្រូវបញ្ជូនបន្តទៅក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយតាមនីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com