ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នករត់​កង់​បី​ឥណ្ឌា​នៅ​សៀមរាប ត្អូញត្អែរ​រកចំណូលបាន​តិចជាង​មុន​
27, Nov 2018 , 2:25 pm        
រូបភាព
​សៀមរាប​៖ កង់​បី​ឥណ្ឌា​បាន​មាន​វត្តមាន​ច្រើន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​។ សម្រាប់​ខេត្តសៀមរាប​វិញ កង់​បី​ឥណ្ឌា​មាន​វត្តមាន​ច្រើន​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ វត្តមាន​ដ៏​ច្រើន​នេះ ធ្វើ​ឲ្យ​អ្នករត់​កង់​បី​ឥណ្ឌា ត្អូញត្អែរថា​រក​ចំណូល​មិនសូវ​បាន ឬ​បាន​ចំណូល​តិច ដូច​អ្នករត់​កង់​បី​ខ្មែរ​ដែរ​។ លោក ពៅ រដ្ឋា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ ខណៈពេលដែល​កំពុងធ្វើដំណើ​រលើ​កង់​បី​ឥណ្ឌា​របស់លោក​នៅ​ក្រុង​សៀមរាប​យ៉ាង​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន ខ្ញុំ​រកចំណូលបាន​តិច​ណាស់ ព្រោះ​ចំនួន​អ្នករត់​កង់​បី​ឥណ្ឌា​នៅ​សៀមរាប​មាន​ច្រើន​។ ពីមុន​មួយថ្ងៃ​ខ្ញុំ​អាច​សល់​ប្រាក់​៥​ម៉ឺន​រៀល តែ​ពេលនេះ សល់​ត្រឹម​ពី​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​»​។​



​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey និង​លោក ពៅ រដ្ឋា អ្នករត់​កង់​បី​ឥណ្ឌា​ដូចតទៅ​៖ 

 

 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


 

© រក្សាសិទ្ធិដោយ thmeythmey.com