អត្ថបទពាណិជ្ជកម្ម
កម្មវិធី«Uncaged Night»របស់ស្រាបៀថៃហ្គ័រ នឹងមកដល់ខេត្តសៀមរាប
× ភ្នំពេញ៖ នៅថ្ងៃទី ១ ខែធ្នូ ខាងមុខនេះ ស្រាបៀថៃហ្គ័រ ដែលជាស្រាបៀមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ នឹងរៀបចំវគ្គទីពីរនៃកម្មវិធី «រាត្រី Uncaged Night» នៅផ្សារផាមកុងតឺន័រ (Palm Container) ទីរួមខេត្តសៀមរាប បន្ទាប់ពីបញ្ចប់វគ្គទីមួយ នៅខេត្តបាត់ដំបងដោយជោគជ័យ។
កម្មវិធី “រាត្រី Uncaged Night” គឺជាកម្មវិធីប្រកួតក្បាច់រាំ Hip Hop ដោយអ្នកទទួលជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ ចំនួន ៣,០០០ដុល្លារ។ នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមសម្តែងកម្សាន្ត សប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះប្រចាំកម្ពុជាជាច្រើនរូប ជាពិសេស ក្មេងខ្មែរ ដែលចេញមុខស្តែងចេញភាពក្លាហាន ក្នុងការនិពន្ធបទចម្រៀង Original ថ្មីសន្លាងមួយ ដើម្បីជំរុញយុវជនសម័យថ្មីដែលមានទេពកោសល្យក្បាច់រាំ Hip Hop ចូលមកប្រកួតគ្នា ក្នុងកម្មវិធីរាត្រី «Uncaged Night» របស់ស្រាបៀថៃហ្គ័រ។ បទចម្រៀង «The Uncaged Night» ដែលឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀថៃហ្គ័រ ក្មេងខ្មែរសង្ឃឹមថា បទចម្រៀងថ្មីនេះ នឹងជំរុញយុវជនគ្រប់រូបឲ្យស្តែងចេញភាពក្លាហានរបស់ខ្លួន បញ្ចេញទេពកោសល្យ និងសមត្ថភាពសិល្បៈផ្សេងៗ លើឆាកជាតិ និងអន្តរជាតិ។
តោះ!!! សូមចូលរួមទស្សនាផ្ទាល់ឲ្យបានច្រើនកុះករ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ នៅផ្សារផាមកុងតឺន័រ ខេត្តសៀមរាប។ ជាពិសេស លោកអ្នកក៏អាចចូលរួមជាមួយ
ក្មេងខ្មែរ - KmengKhmer ដើម្បីបោះឆ្នោតជ្រើសរើសក្រុមរាំ ៣ក្រុម សម្រាប់ការប្រកួតក្បាច់រាំប្រចាំខេត្តសៀមរាបផងដែរ។
ដើម្បីបោះឆ្នោត៖
* ចុចនៅទីនេះ
http://bit.ly/2AZnIGg ដើម្បីនាំអ្នកទៅដល់ប្រអប់សាររបស់ Tiger ហើយសរសេរពាក្យ VOTE មកកាន់ពួកយើង
* ចុចជ្រើសរើសក្រុមដែលអ្នកចូលចិត្ត
* អ្នកក៏អាចធ្វើការមើលវីដេអូមុនពេលសម្រេចចិត្តផងដែរ។
ក្រុមរាំ ត្រូវការការគាំទ្រពីលោកអ្នក ក្នុងការដណ្តើមយកជ័យជម្នះនេះ។
សូមពិសាស្រាបៀថៃហ្គ័រដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com