កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ចង់​ដើរទៅ Old Trafford ពេល​ទទួល Young Boys ទោះ​ត្រូវ UEFA ពិន័យ​ពី​ការយឺតយ៉ាវ​ហើយ​ក្តី​
27, Nov 2018 , 4:47 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United និយាយថា​លោក​នឹង​ដើរទៅ​កាន់​ទឹកដី Old Trafford ដូច​មុន​ដដែល ប្រសិនបើ​មាន​បញ្ហា​ចរាចរណ៍ សម្រាប់​ការប្រកួត​ទល់នឹង Young Boys នៃ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​២៧ ខែវិច្ឆិកា បើទោះជា​ក្លិប​របស់លោក​ធ្លាប់​ត្រូវបាន UEFA ពិន័យ​ពី​ការយឺតយ៉ាវ​រួចមកហើយ​ក្តី​។​



​ក្លិប​បិសាច​ក្រហម ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប​ពិន័យ​ជា​ប្រាក់ ១៣២០៣ ផោន (១៧០០០​ដុល្លារ​) ដោយសារ​ចាប់ផ្តើម​ការប្រកួត​ខក​ពេល អំឡុង​ប៉ះ​ក្រុម​ភ្ញៀវ Valencia នៅ​កីឡដ្ឋាន Old Trafford កាលពី​ខែតុលា​កន្លងទៅ ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។​
 
Man Utd នៅតែ​បន្ត​ការយឺតយ៉ាវ​ដដែល​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ក្នុងជំនួប​ជាមួយ Juventus ខណៈដែល​លោក Mourinho បាន​ដើរ​ពី​សណ្ឋាគារ​ដែល​លោក​ស្នាក់នៅ​ទៅកាន់​កីឡដ្ឋាន​។​
«​ព័ត៌មាន​គឺ​វា​ល្អ​ជាង​កាលពីមុន​។ យើង​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ ប្រសិនបើ​វា​យ៉ាង​មិច​យ៉ាង​ម៉ា​នោះ​ខ្ញុំ​នឹង​ដើរទៅ Old Trafford តែម្តង​»​។ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លើកឡើង​ដូច្នេះ​។​
 
Man Utd ស្ថិតក្នុង​ពូ​ល H ជាមួយ Juventus, Valencia និង Young Boys​។ ក្រុម​ពី​អង់គ្លេស​នេះ កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ក្រោយ​ប្រកួត​៤​លើក​មាន​៧​ពិន្ទុ តាម​ពីក្រោយ​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ចំនួន​២​ពិន្ទុ និង​នាំមុខ​ក្រុម​ពី​អេ​ស្ប៉ា​ញ ២​ពិន្ទុ ខណៈ ក្រុម​ពី​ស្វី​ស Young Boys មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​និង​ជា​ក្រុម​មាន​ភាគរយ​តិច​បំផុត​ដើម្បី​ទៅ​វគ្គ​បន្ត​។​
​ក្រុម​របស់លោក Mourinho ត្រូវការ​ឈ្នះ​តែមួយ​ប្រកួត​នេះ​ទៀត​ប៉ុណ្ណោះ​នឹង​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ Juventus អាច​យកជ័យ​ជម្នះ​លើ Valecia ក្នុងជំនួប​នៅ​រាត្រី​នេះដែរ​នោះ​។​
 
​ការប្រកួត​គូ​ដទៃ​សម្រាប់​ពានរង្វាន់ Champions League នៅ​រាត្រី​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​៖
- Group E 
AEK Athens Vs Ajax
FC Bayern München Vs Benfica
 
- Group F 
Hoffenheim Vs Shakhtar Donetsk
Lyon Vs Manchester City
 
- Group G 
CSKA Moscow Vs Viktoria Plzen
Roma Vs Real Madrid
 
- Group H 
Juventus Vs Valencia

Tag:
 បាល់ទាត់​
  Manchester United
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com