ជាតិ
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ហាង«កាហ្វេវប្បធម៌» បំផុសស្មារតីយុវជនឱ្យស្រឡាញ់វប្បធម៌ខ្មែរ!
28, Nov 2018 , 10:54 am        
រូបភាព
ដោយ:
ភ្នំពេញ៖ «កាហ្វេវប្បធម៌» ជាកាហ្វេមួយប្លែកពីកាហ្វេដទៃទៀតនៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីផឹកកាហ្វេ លោកអ្នកអាចទស្សនាវត្ថុបុរាណខ្មែរជាច្រើន ដែលដាក់តាំងនៅទីនោះ រួមមាន៖ រនាត, ឃ្មោះ, ទ្រអ៊ូ, ទ្រសោ, គែន, ស្គរដៃ, ធ្នូ, សម្លៀកបំពាក់សម័យលង្វែក, សម័យឧត្តុង្គ, ផ្ទាំងស្បែកធំ និងរូបគំនូរបុរាណផ្សេងទៀត។



មិនត្រឹមតែប៉ុណ្ណោះយុវជន, សិស្សនិស្សិត ដែលទៅទទួលទានកាហ្វេនៅទីនោះ អាចហាត់រៀនឧបករណ៍បុរាណខ្មែរ និងស្លៀកសំលៀកបំពាក់បុរាណ តាមសម័យកាលនីមួយៗរបស់ខ្មែរ ដោយឥតគិតថ្លៃផងដែរ។
សូមអញ្ជើញទស្សនាវីដេអូ ដូចតទៅ៖
 

ហាងកាហ្វេ ដែលមានទីតាំងនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនេះ បង្កើតឡើងនៅដើមឆ្នាំ២០១៨។ ក្រៅពីស្វែងរកប្រាក់ចំណេញ គោលបំណងចម្បងមួយទៀត គឺម្ចាស់ហាងចង់បំផុសស្មារតីយុវវ័យ ឱ្យចូលរួមគាំទ្រថែរក្សា និងចេះស្រឡាញ់វប្បធម៌របស់ដូនតាខ្មែរ៕












Tag:
 ថ្ងៃនេះផលិតផលថ្មី
  ហាងកាហ្វេ
  វប្បធម៌
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com