ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនធម្មតា​! ផ្លែ​ឡុង​កុង​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ទាំងនេះ​
28, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​មិនគួរ​ឲ្យ​ជឿ​នៃ​ការទទួល​ទាន ផ្លែ​ឡុង​កុង ចំពោះ​សុខភាព ៖


 
១. ទប់ស្កាត់​ជំងឺមហារីក​
 
​ឡុង​កុង គឺមាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ហៅថា polyphenols ដែល​អាចជួយ​
​ក្នុងការ​ទប់ស្កាត់​ជំងឺ​ជាច្រើន រួមបញ្ចូល​ទាំង ជំងឺមហារីក​, ទឹកនោមផ្អែម​, ជំងឺ​បេះដូង និង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដទៃទៀត​ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ឡុង​កុង​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ពី​ក្នុង​រាងកាយ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​។​
 
២. ទប់ស្កាត់​ជំងឺ​បេះដូង
 
​សាច់​នៃ​ផ្លែ​ឡុង​កុង មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ជំងឺ​បេះដូង ហើយ​ថែមទាំង​អាចជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​ផងដែរ​។​
 
៣. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​ផ្លែ​ឡុង​កុង ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ Niacin ឬ​វីតាមីន B3 ដែល​ចាំបាច់​ក្នុងការ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ហើយ​កម្ចាត់​ចោល​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ចេញពី​ក្នុង​ឈាម​។​
 
៤. ល្អ​សម្រាប់​ប្រព័ន្ធ​ស​សៃ​ប្រសាទ​
 
​ឡុង​កុង ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ហើយ​ជាពិសេស​នោះ គឺ riboflavin ដែល​ល្អ​បំផុត​ដើរតួនាទី​ក្នុង​ដំណើរ​នៃ​ការ​បំ​លែង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ថាមពល​ជួយ​រក្សា​នូវ​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ​ឲ្យ​មាន​លក្ខណៈ​ប្រក្រតី​ត្រឹមត្រូវ​។​
 
៥. ល្អ​សម្រាប់​ការលូតលាស់​នៃ​ឆ្អឹង​
 
​វីតាមីន A ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ឡុង​កុង គឺ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ជាពិសេស​កម្រិត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​វា​មាន​ផ្ទុក​។ វីតាមីន A ផ្ដល់​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​ការលូតលាស់​នៃ​ឆ្អឹង​។ មិន​ត្រឹមតែ​ប៉ុ​ណ្ណឺង​ទេ វីតាមីន​នេះ​ក៏​ជួយ​រក្សា​មុខងារ​ស​សៃ​ប្រសាទ និង​ខួរក្បាល​ផងដែរ ហើយ​ធ្វើ​ឲ្យ​អ្នក​មើលឃើញ​កាន់តែច្បាស់​, សុខភាព​ស្បែក​ល្អប្រសើរ ព្រមទាំង​ធ្វើ​ឲ្យ​ធ្មេញ និង​សក់​រឹងមាំ​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com