ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្មេញ​ស​ដោយ​ធម្មជាតិ ព្រោះតែ​អាហារ​ទាំងនេះ​
29, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះយើង នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​ធ្មេញ​អ្នក​ស​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​អ្នក​អាច​ពិសារ​ផ្លែឈើ ឬ​បន្លែ​ដែលមាន​សំបក​រឹង​ដូចជា ផ្លែ​ប៉ោម និង​ការ៉ុត​ជាដើម ព្រោះ​នៅពេលដែល​អ្នក​ទំពារ វា​នឹង​ជួយ​ជម្រះ​ធ្មេញ​អ្នក​ឱ្យ​ស ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​ដើម្បី​ស​ឡើយ​។​
2.​ ​ឈី​ស​ក៏​ជា​អាហារ​ដែល​អាចធ្វើឱ្យ​ធ្មេញ​អ្នក​ស​បានដែរ ព្រោះ​នៅពេលដែល​អ្នក​បរិភោគ វា​នឹង​ជួយ​សម្អាត​កំ​អែរ​នៅលើ​ធ្មេញ​អ្នក ថែមទាំង​អាច​ការពារ​មិនឱ្យ​មេរោគ​ទុំ​នៅលើ​ធ្មេញ​អ្នក​ទៀតផង​។​
3.​ ​បើ​អ្នក​បរិភោគ​ពពួក​ក្រូច​ច្រើន​ដូចជា ៖ ក្រូចឆ្មារ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ឬ​ក្រូចឃ្វិច​ជាដើម វា​សុទ្ធតែ​អាច​ជម្រះ​ធ្មេញ​អ្នក​ឱ្យ​ស​ស្អាត ថែមទាំង​អាចធ្វើឱ្យ​មេរោគ​ក្នុង​មាត់​អ្នក​ងាប់​អស់​។​
4.​ ​ផ្លែ​ស្ត្រ​បឺ​រី​ក៏​អាចធ្វើឱ្យ​ធ្មេញ​អ្នក​ស​ដែរ ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច ព្រោះ​វា​មាន​ជាតិ​ជូរ​ដែល​ល្អ​ចំពោះ​ស​ម្ជ​ស្ស​ធ្មេញ​របស់​អ្នក​។​
5.​ ​បើ​ទឹកដោះគោ​វិញ អ្នក​គួរតែ​ផឹក​ឱ្យបាន​ច្រើន ព្រោះ​មាន​ជាតិ​កាល់ស្យូម​ដែល​ធ្វើឱ្យ​ធ្មេញ​អ្នក​រឹងមាំ ថែមទាំង​ស​ស្អាត​ជាង​មុន​ទៅទៀត​ក្រោយ​ពេលដែល​អ្នក​ផឹក​រួច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com