កីឡាអន្តរជាតិ
អន្តរជាតិ
Klopp រីករាយ​ដែល Neymar និង​Mbappe អាច​លេង​ឲ្យ PSG ពេល​ប៉ះ Liverpool យប់​នេះ​
28, Nov 2018 , 5:11 pm        
រូបភាព
​លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool កំពុងតែ​រីករាយ​នៅពេល​ឃើញ Neymar និង Kylian Mbappe ដែលជា​តារា​ឆ្នើម និង​ជា​សមាជិក​សំខាន់​របស់​ក្រុម Paris Saint-Germain អាច​វិលត្រឡប់​ពី​ការរង​របួស​វិញ នៅពេល​ក្រុម​ទាំងពីរ​ត្រូវ​ប៉ះគ្នា​ក្នុង​ក្របខណ្ឌ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​២៨ ខែវិច្ឆិកា វេលា​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក​ទាំង​២​រូបនេះ កំពុងស្ថិត​ក្នុងការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុងជំនួប​សំខាន់​ទល់នឹង Liverpool នៅ​កីឡដ្ឋាន Parc des Princes ក្រោយពី​ពួកគេ​ទាំងពីរ​រងរបួស​នៅ​អំឡុងពេល​បំពេញ​កាតព្វកិច្ច​ឲ្យ​ក្រុម​ជម្រើសជាតិ​រៀងខ្លួន​កាលពី​សប្តាហ៍​មុន​។​
 
Neymar និង Kylian Mbappe បាន​អង្គុយ​មើល​ការប្រកួត​ដែល PSG យកឈ្នះ Toulouse នៃ​ក្របខណ្ឌ Ligue 1 កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​អ្នកចាត់ការ​ក្រុម​យក្ស​បារាំង​លោក Thomas Tuchel ប្រកាសថា​ពួកគេ​នឹង​អាច​លេង​បាន​ពេល​ជួប​ក្រុម​ពី​អង់គ្លេស​។​
 
​លោក Klopp បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា​៖«​ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ពួកគេ​ដែល​ពួកគេ​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​។ យើង​រំពឹងថា​ពួកគេ​នឹង​អាច​ចូល​លេង​បាន​»​។​
 
Neymar ជា​អ្នកបង្កើត​ឱកាស​ឲ្យ Mbappe ក្នុង​ការរក​គ្រាប់​បាល់​ឲ្យ PSG នៅឯ​ទឹកដី Anfield កាលពី​ខែកញ្ញា​នា​ជំនួប​ដែល​ហង្ស​ក្រហម​បានឈ្នះ​ការប្រកួត​នោះ​ដោយ​លទ្ធផល ៣-២ ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ពូ​ល C នេះ​។ ដូច្នេះ​ក្រុម​របស់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ត្រូវមាន​ទម្រង់​លេង​ដ៏​សំខាន់​នៅលើ​ទឹកដី​បា​រាំងជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ត្រៀមខ្លួន​ជាថ្មី​ម្តងទៀត​ក្នុង​ការរក​គ្រាប់​បាល់​ឲ្យ​បាន ២៦ គ្រាប់​នៅ​រដូវ​កាល​នេះ​ផងដែរ​។​
 
​ក្នុងការ​ប្រកួត​៤​លើក​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C ក្រុម​ពី​អង់គ្លេស Liverpool ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ មាន​៦​ពិន្ទុ ស្មើ​ក្រុម​លេខ​១ Napoli ពី​អ៊ីតាលី​ដែរ តែ​នាំមុខ PSG ដែលមាន​៥​ពិន្ទុ និង Red Star របស់​ស៊ែ​ប៊ី​មាន​៤​ពិន្ទុ​។ ក្រុម​ទាំង​បួន​នេះ​ត្រូវ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត​សម្រាប់​ពីរ​ប្រ​កូត​ចុង​ក្រោយនេះ ព្រោះ​មាន​ពិន្ទុ​ប្រដេញ​គ្នា និង​សុទ្ធសឹង​ជា​ក្រុម​ខ្លាំងៗ​។ 
​សម្រាប់​ជំនួប​គូ​ដទៃទៀត​រួមមាន​៖
 
- Group A 
Atletico Madrid Vs Monaco
Borussia Dortmund Vs Club Brugge
 
- Group B 
PSV Eindhoven Vs Barcelona
Tottenham Hotspur Vs Inter
 
- Group C 
Napoli Vs FK Crvena Zvezda
 
 - Group D 
Lokomotiv Moscow Vs Galatasaray
FC Porto Vs Schalke 04
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com