ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងចំណោមបេតិកភណ្ឌវប្បធម៌អរូបីចំនួន៧ ដែលត្រូវបានទទួលស្គាល់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវឲ្យមានការថែរក្សា ការពារជាបន្ទាន់ (List of Intangible Cultural Heritage in Need of Urgent Safeguarding) ។ បេតិកភណ្ឌអរូបីទាំងនេះ ត្រូវបានទទួលស្គាល់ផ្លូវការនាសម័យប្រជុំ លើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅក្រុង Port Louis ប្រទេសម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
រដ្ឋដែលមានបេតិកភណ្ឌអរូបីក្នុងបញ្ជី Intangible Cultural Heritage in Need of Urgent Safeguarding (USL) នេះ ត្រូវទទួលបានកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍន៍ និងអភិរក្ស រួមទាំងជំនួយបច្ចេកទេសនានាពីសហគមន៍អន្តរជាតិ ក្រោមក្របខណ្ឌវប្បធម៌។ សម្រាប់កម្ពុជា ល្ខោនខោល ជាបេតិកភណ្ឌអរូបីទីពីរដែលស្ថិតក្នុងបញ្ជី USL បន្ទាប់ពីចាប៉ីដងវែង (ឆ្នាំ២០១៦)។