ជាតិ
២៥ខេត្ត/រាជធានី
កសិករ លឹម លឿង ដាំ​ស្បៃរឿង​បណ្តេញ​សត្វល្អិត​មិន​ឲ្យ​ស៊ី​បន្លែ ជំនួស​ការបាញ់​ថ្នាំពុល​
29, Nov 2018 , 2:39 pm        
រូបភាព
ដោយ:
​សៀមរាប​៖«​ចំហាយ​ក្លិនឆួល​ផ្កាស្បៃរឿង អាច​បណ្តេញ​សត្វល្អិត​ដែល​មក​ស៊ី​បំផ្លាញ​ដំណាំ​បានចម្ងាយ​ពី​៤​ទៅ​៥​ម៉ែត្រ​»​។ នេះ​ជាការ​អះអាង​របស់​កសិក​រ លឹម លឿង ដែល​ធ្លា​ប់រង​ផលប៉ះពាល់​ដល់​សុខភាព ដោយសារ​ប្រើ​សារធាតុ​គីមី និង​ថ្នាំពុល​សម្លាប់​សត្វល្អិត ដែល​បាន​បំផ្លាញ​ដំណាំ​របស់លោក​កាលពី​៥​ឆ្នាំមុន​។ ក្រោយពី​អង្គការ Gret បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ប្រកបដោយ​និរន្តរភាព កសិករ​វ័យ​៥៨​ឆ្នាំ​រូបនេះ បាន​ងាក​មក​ប្រើ​ជីធម្មជាតិ និង​ដាំ​ដើមស្បៃរឿង​បណ្តេញ​សត្វល្អិត ធ្វើ​ឲ្យ​ដំណាំ​របស់លោក​ទទួលបាន​ទិន្នផល​ល្អ និង​ច្រើនជាង​មុន​។​



​សំឡេង​


 
​ក្រោយពី​ទទួលបាន​ការបណ្តុះបណ្តាល​ ស្តីពី​បច្ចេកទេស​ធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ពី​អង្គការ Gret លោក លឹម លឿង បាន​ងាក​មក​ប្រើ​ជីកំប៉ុស​ ដែល​លោក​បង្កើត​ដោយ​ខ្លួនឯង និង​បាន​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​សារធាតុ​គីមី និង​ថ្នាំ​បាញ់សម្លាប់​សត្វ​ល្អិត​ដែលមាន​នៅ​មក​ស៊ី​បន្លែ មក​ដាំ​ដើមស្បៃរឿង​នៅក្នុង​កសិដ្ឋាន ដើម្បី​បណ្តេញ​សត្វល្អិត​ទាំងនោះ​​វិញ​។ 


 
៥​ឆ្នាំក្រោយ​ ពីការឈប់​ប្រើ​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត បានធ្វើ​ឲ្យ​សុខភាព​របស់​កសិករ លឹម លឿង រឹងមាំ​ឡើងវិញ​។ កសិករ​វ័យ​៥៨​ឆ្នាំ​រូបនេះ បាន​ក្លាយជា​កសិករ​គំរូ នៅ​ឃុំ​ឫស្សី​ខាងជើង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ក្រោយពី​លោក​ងាក​មក​ប្រើ​ជីកំប៉ុស​នៅលើ​បន្លែ​ចម្រុះ​របស់ខ្លួន ដែល​រួមមាន ដើម​ក្រ​សាំ​ងទាប​, ស្ពៃចង្កឹះ​, ស្ពៃតឿ​, ស្ពៃស​,សាឡា​ត់​,ដើម​ខាត់ណា​, ត្រប់​,ពោត​បារាំង​, សណ្ដែក និង​ជី​ជាច្រើនប្រភេទ​ទៀត​។ ​បច្ចុប្បន្ន បន្លែ​ធម្មជាតិ​គ្រប់​ប្រភេទ​របស់​កសិករ​​រូបនេះ ត្រូវបាន​អ្នកភូមិ និង​សហគមន៍​ដែល​បង្កើត​ដោយ​អង្គការ Gret បញ្ជា​ទិញ​។ ​​


 



 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv











Tag:
 ផ្កាស្បៃរឿង​-​គីមី​-​ថ្នាំពុល​-​លឹម ល៉ើ​ង
© រក្សាសិទ្ធិដោយ thmeythmey.com