ជាតិ
សិល្បះ
ស្ថានភាព​ជំងឺ​អ្នកគ្រូ គង់ ណា​រី ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​
29, Nov 2018 , 2:55 pm        
រូបភាព
រូប​ពី គ្រួសារតារាកម្ពុជា។
រូប​ពី គ្រួសារតារាកម្ពុជា។
​ភ្នំពេញ​៖ ស្ថានភាព​ជំងឺ​របស់​សិល្បករ​ពហុ​ជំនាញ អ្នកគ្រូ គង់ ណា​រី ពេលនេះ កំពុងស្ថិត​នៅក្នុង​សភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​លោក គង់ សុ​វណ្ណា​រ៉េត ត្រូវជា​ក្មួយបង្កើត​របស់​អ្នកគ្រូ គង់ ណា​រី​។​
​ជំងឺ​ដែល​ធ្វើឱ្យ​សុខភាព​របស់​អ្នកគ្រូ គង់ ណា​រី មិនអាច​ទ្រាំទ្រ​បាន​នោះ​គឺ ជំងឺមហារីក​ថ្លើម​ដំណាក់កាល​ចុងក្រោយ និង​ជំងឺ​ច្រើន​មុខ​ទៀត​។ ជំងឺ​នេះ​កើតមាន​តាំងពី​ជាង​១០​ឆ្នាំមុន​ម្ល៉េះ តែដោយសារ​រវល់​នឹង​ការងារ ទើប​អ្នកគ្រូ ណា​រី ចេះតែ​មិនបាន​យកចិត្តទុកដាក់​ខ្លាំង​នឹង​ជំងឺ​របស់ខ្លួន ដោយ​គ្រាន់តែ​ទទួលទាន​ថ្នាំខ្មែរ​ខ្លះៗ​។​


 
​លោក សុ​វណ្ណា​រ៉េត ដែលជា​ក្មួយ​អ្នកគ្រូ គង់ ណា​រី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពួកយើង​ទាំងអស់គ្នា មាន​ឪពុកម្ដាយ​គាត់​ហើយ​រួមទាំង​គាត់​ផង និង​សាច់ញាតិ​ដទៃទៀត បាន​ត្រៀម​ចិត្ត​អស់ហើយ យើង​មិនមាន​អ្វី​សោកស្ដាយ​ទៀត​ទេ​។ គាត់​(​គង់ ណា​រី​)​ជា​អ្នក​ធ្វើបុណ្យ​ដែរ គាត់​ថា​គាត់​បានធ្វើ​រឿង​ល្អៗ​ច្រើន គាត់​ទៅ​ក៏​មិនមាន​អ្វី​សោកស្ដាយ​ដែរ​។ គាត់​គ្រាន់តែ​ចង់ឱ្យ​ពេលដែល​គាត់​ផុត​ទៅ អាច​រៀបចំ​កន្លែង​សមរម្យ​មួយ​ឱ្យ​គាត់​តែប៉ុណ្ណោះ​»​។​
 
​អ្នកគ្រូ គង់ ណា​រី គឺជា​សាស្ត្រាចារ្យ​អក្សរសាសន៍​ខ្មែរ ជា​អ្នកនិពន្ធ ជា​ពិធីករ និង​ជា​គ្រូបង្រៀន​រាំ ច្រៀង ព្រមទាំង​ជា​គ្រូបង្រៀន​ពី​ការរៀបចំ​ពាក្យសម្ដី​ប្រើ​ក្នុង​ពិធី​ជាតិ​ធំៗ​ជាដើម តាំងពី​ទសវត្ស​៨០​មក​៕
 

Tag:
 គង់ ណា​រី
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com