អត្ថបទពាណិជ្ជកម្ម
Central Park Sports Complex កន្លែង​ដ៏​មាន​ផាសុកភាព​សម្រាប់​លេង​កីឡា​, ទទួលទាន និង​សម្រាក នៅ​កណ្ដាល​ក្រុងភ្នំពេញ​
29, Nov 2018 , 3:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​ក្លាយជា​ទីតាំង​ដំបូង​គេ ដែល​បាន​បើកទ្វារ​ជា​សាធារណៈ នៅក្នុង​ទីក្រុង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (PPCC)​មក ការបើក​សម្ពោធ​ក្លិប​ហាត់ប្រាណ Alpha Fitness និង​ភោជនីយដ្ឋាន Buffet Station ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ ពី​ដំណើរ​វិវត្តន៍ និង​ការអភិវឌ្ឍន៍​របស់​គ​ម្រោ​ង Central Park Sprots Complex ដែលជា​មណ្ឌល​សម្រាប់​ហាត់​កីឡា និង​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​គម្រោង PPCC​។​
 
​លោក សោម សឿង នាយក​គ្រប់គ្រង​ទូទៅ​របស់ Central Park Sprots Complex បាន​ពន្យល់ថា ក្លិប​ហាត់ប្រាណ Alpha Fitness គឺជា​ទីតាំង​ហាត់ប្រាណ​ដែលមាន​គុណភាព​ខ្ពស់ សម្រាប់​ប្រជាជន​កម្ពុជា ដែលមាន​ការយល់ដឹង​កាន់តែខ្លាំង​ឡើង​ពី​រឿង​សុខភាព ដោយ​វា​មាន​បំពាក់​សម្ភារ​បង្កើន​សាច់ដុំ និង​ឧបករណ៍​នានា ដូចជា​ម៉ាស៊ីន​រត់​ជាដើម​។ លោក សោម សឿង បន្តថា​៖«​សមាជិក​ផ្សេងៗ​របស់​យើង បាន​សុំ​ឲ្យ​មាន​ក្លិប​ហាត់ប្រាណ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​មាន​រាង​សមសួន​ជាង​មុន ហើយ​កាន់តែ​ពូកែ​លេង​កីឡា​ជាង​មុន​។ ខ្ញុំ​ទន្ទឹងរង់ចាំ ចង់ឃើញ​អ្នកលេង​កីឡា​ធម្មតា អភិវឌ្ឍ​ខ្លួន និង​លូតលាស់ ហើយ​សង្ឃឹមថា Alpha Fitness នឹង​ក្លាយជា​កត្តា​ជំរុញ​ទឹកចិត្ត ឲ្យ​មនុស្ស​ថ្មីៗ​មួយចំនួន ចង់​ធ្វើ​ឲ្យ​ជីវិត​របស់ខ្លួន​មាន​សុខភាព​ល្អ​ជាង​មុន និង​មាន​ភាព​សកម្ម​ជាង​មុន​»​។ 


 
​ក្លិប​ហាត់ប្រាណ​នេះ មាន​វត្តមាន​ព្រម​ជាមួយនឹង​ទីតាំង​លេង​កីឡា​ផ្សេងទៀត នៅក្នុង​គម្រោង Central Park ដែល​ក្នុងនោះ​រួមមាន លាន​លេង​កីឡា Futsal ចំនួន​៦​ទីលាន ដែល​អាច​លេង​គ្រប់​រដូវ​កាល​បាន​, ទីលាន​បាល់ទះ​មាន​ដំបូល​ចំនួន​២  និង​លាន​លេង​កីឡា​វាយ​សី​ចំនួន​៤  ដែលមាន​គ្រប​ដំបូល​។ ទាំងអស់នេះ បាន​ជួយ​ធ្វើ​ឲ្យ Central Park មានការ​ពេញនិយម​ខ្លាំ​ង​។ 


 
​គម្រោង​បន្ថែម​ថ្មីៗ នៅ​ទីតាំង​ដែល​ស្ថិតនៅ​លើផ្លូវ​លេខ​១៦៩​ដែល​ពុះ​កាត់ ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ស៊ី​ធី​-​សេន​ធ័​រ រួមមាន​ហាង​អាហារ និង​ភេសជ្ជៈ ដែល​ក្នុងនោះ​រួមមាន​ហាង​កាហ្វេ Amazon និង​Highland Coffee ហាង​លក់​សម្លៀកបំពាក់ ហាង​កាត់សក់ និង​ភោជនីយដ្ឋាន  ដែលមាន​បម្រើ​មុខម្ហូប​ខ្មែរ ជប៉ុន និង​មុខម្ហូប​អន្តរជាតិ​ដទៃទៀត​។ 


 
​លោក Alex Lau នាយក​គ្រប់គ្រង​ក្រុមហ៊ុន PPCC បាន​ពន្យល់ថា​៖ «​យើង​មាន​ក្ដីរំភើប​រីករាយ​ក្នុងការ​នាំមក​នូវ​មណ្ឌល​លេង​កីឡា​មួយទៀត ដែលមាន​គុណភាព​ខ្ពស់ ចូលមកក្នុង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ដែល​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​។ ដោយ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការរស់នៅ​បែប​ទំនើប និង​យល់ដឹង​ពី​បរិស្ថាន ដូច្នេះ​យើង​ត្រូវ​ផ្ដល់នូវ​វិធីសាស្ត្រ​ផ្សេងៗ កាន់តែច្រើន សម្រាប់​ឲ្យ​ពលរដ្ឋ ភ្ញៀវ និង​សិស្សានុសិស្ស​កាន់តែច្រើន ដែល​រស់នៅក្នុង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ អាច​រស់នៅ​ប្រកបដោយ​សុខ​ភាពល្អ​ប្រពៃ​»​។ 


 
​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី ១១១.៦ ហិច​តា គឺជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​បានឈ្នះ​ពានរង្វាន់​នានា និង​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​។ ក្រៅពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន Residence90 ដែល​ទើបនឹង​បញ្ចប់​ជា​ស្ថាពរ​កាលពីពេល​ថ្មីៗ​ហើយ ផ្ទះ​វីឡា​ចំនួន ៨៧​ខ្នង ក្នុង​គម្រោង​នេះ បាន​លក់ដាច់​ជិត​អស់​ទៅហើយ​។ ក្រៅពីនេះ ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ក៏មាន​គម្រោង​អគារ​ការិយាល័យ Vanguard, ទីកន្លែង​កម្សាន្ត Eden Garden គម្រោង​អភិវឌ្ឍន៍​កន្លែង​ស្នាក់នៅ និង​ពាណិជ្ជកម្ម​ឈ្មោះថា One Park និង​សាលារ​រៀន SCIA អន្តរជាតិ​ផងដែរ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com