អន្តរជាតិ
កិច្ចប្រជុំ​កំពូល G20 រៀបចំ​ធ្វើឡើង​នៅ​ស្របពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម និង​ភាព​តានតឹង​ស​និ្ត​សុខ​
29, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ក្រុម​មេដឹកនាំ​ពិភពលោក​នានា​កំពុង​រៀបចំ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​នេះ​នៅក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ទី​ហ្ស​ង់​ទីន​។ កិច្ចប្រជុំ​កំពូល​ដែលមាន​រយៈពេល​២​ថ្ងៃនេះ​នឹង​វត្តមាន​របស់​មេដឹកនាំ​ប្រទេស​នានា​មកជួប​ជុំគ្នា​តំណាង​ឲ្យ​២​ភាគ​៣​នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក និង​៨៥​ភាគរយ​នៃ​សេដ្ឋកិច្ច​សកលលោក​។ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ប្រឆាំងនឹង​ភាពចម្រូងចម្រាស​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកលលោក បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ចាប់ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅ​តំបន់​មជ្ឈិមបូព៌ា​ឆ្ពោះទៅ​សមុទ្រ​ចិន​ខាងត្បូង​។​

 
​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​គំរាម​ដំឡើង​ពន្ធគយ​ពី ១០​ភាគរយ​ដល់​២៥​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ និង​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ផ្សេងៗ​ទៀត ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជុំវិញ​អតុល្យភាព​ពាណិជ្ជកម្ម​និង​កម្មសិទ្ធិបញ្ញា​។​សេត​វិមាន​ជឿថា​នឹងមាន​លទ្ធភាព​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ចិន​។​
 
​លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា « អ្នកតាមដាន​ភាគច្រើន​ជឿថា​សេដ្ឋកិច្ច​របស់​ចិន​នឹង​ធ្លាក់ចុះ ស្រប​ពេលដែល​សេដ្ឋកិច្ច​អាមេរិក​នៅតែមាន​ភាពរឹងមាំ ដែល​នឹង​ក្លាយជា​ជំហរ​រឹងមាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​»​។​
 
​លោក Cui Tiankai ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ព្រមាន​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​នានា​នឹង​កើតឡើង​ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​កើនឡើង​កាន់តែខ្លាំង​។ លោក​ឯកអគ្គរដ្ឋទូត Tiankai​កាលពី​ថ្ងៃ​ពុធ​បាន​ថ្លែងថា «​កាលពី​សតវត្ស​មុន យើង​មាន​សង្គ្រាមលោក​កើតឡើង​ពីរដង ហើយ​មាន​ផលវិបាក​នានា​បាន​កើតឡើង​នៅ​ចន្លោះ​ពេលនោះ​។ ខ្ញុំ​គិតថា​គ្មាន​ន​ណា​ម្នាក់​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​កើតឡើង​ម្តងទៀត​ទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com