អត្ថបទពាណិជ្ជកម្ម
កូនពៅ Huawei ណូ​វ៉ា​3 ឡៃ​ត៍ ពិសេស​ទាំង​តម្លៃ និង​សមត្ថភាព​
29, Nov 2018 , 3:42 pm        
រូបភាព
ស្មា​ត​ហ្វូ​ន HUAWEI ត្រកូល NOVA3 ស៊េរី ដែល​ទទួលបាន​ការគាំទ្រ និង​ពេញនិយម​ខ្លាំង​ជាទីបំផុត ក៏ដូចជា​បាន​អង្រួន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​នៅ​ឆ្នាំ​២០១៨ បានបង្ហាញ​មុខមាត់​កូនពៅ ណូ​វ៉ា 3 ឡៃ​ត៍​(NOVA 3LITE) ជាមួយ​ភាព​ទាក់ទាញ ទាំង​តម្លៃ​, ការ​រចនា និង​សមត្ថភាព ។ ណូ​វ៉ា 3 ឡៃ​ត៍ ក៏បាន​មាន​វត្តមាន នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​ដែរ​។​
 
​ធានាថា​កូនពៅ ណូ​វ៉ា 3 ឡៃ​ត៍ ដឹង​តែ​ឆក់យក​បេះដូង​អ្នកប្រើប្រាស់ ដែល​ចូលចិត្ត​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​តែម្តង​។ ស្មា​ត​ហ្វូ​ន​នេះ​មានតម្លៃ​ត្រឹមតែ $259 និង​មាន​លក្ខណៈពិសេសៗ​ជាច្រើន​។ ស្មា​ត​ហ្វូ​ន ណូ​វ៉ា 3 ឡៃ​ត៍ ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ 90.1% និង​កម្រិត​បង្ហាញ 2349 * 1080 High Resolution លាត​កប់​គែម ច្បាស់​ត្រជាក់​ភ្នែក ពេញភ្នែក តួ​រលើបរលោង​ចែងចាំង គែម​កោង​ទាក់ទាញ ពណ៌​ឆើតឆាយ​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​បង្ហាញ​រូប​ភាពល្អ​បំផុត​។​
 
 
​មិនតែប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់​។ កាមេរ៉ា​មុខ​ពីរ​គ្រាប់ ទំហំ 16MP + 2MP AI Lighting និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ 13MP + 2MP ដែល​អ្នក​អាច​ថតរូប​បាន​ច្បាស់ ឡូយ កាលី​ប  និង​ទាន់សម័យ ជាមួយ​មុខងារ Master AI Photography ស្គាល់​បាន 22 ប្លង់​ខុសៗ​គ្នា ដែល​រូបភាព​តាម​ប្លង់​នីមួយៗ​ល្អឥតខ្ចោះ​។ មុខងារ Wide Aperture Mode ដែល​កាមេរ៉ា​ក្រោយ​ទាំងពីរ​គ្រាប់ អាច​ចាប់យក​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​ដាច់ពីគ្នា និង​មុខងារ Hand-held Night Mode ថត​នៅ​ពេលយប់​បាន​យ៉ាង​ស្អាត​លែង​បារម្ភ​រឿង​ខ្វះ​ពន្លឺ​ហើយ​។​






 
​អ្នក​ចូលចិត្ត​លេង​ហ្គេម​ដឹង​តែ​លង់​ជាមួយ​ណូ​វ៉ា 3 ឡៃ​ត៍ ដែល​វា​មាន​អេក្រង់​ធំ ធានា​ម៉ា​អែម ល្បឿន​គាប់ចិត្ត​ជាមួយ CPU Kirin 710 និង GPU Turbo ដែល​អាច​បង្កើន​ថាមពល​ដំណើរការ​ក្រាហ្វិក និង​អាច​ឲ្យ​អ្នក​រីករាយ​ជាមួយ​ការលេង​ហ្គេម យ៉ាង​រលូន​ដោយ​មិន​រអាក់រអួល​។ 


 
​សមត្ថភាព​ក្នុងការ​ដំណើរការ​របស់​ស្មា​ត​ហ្វូ​ន​ណូ​វ៉ា 3 កូនពៅ​នេះ មាន​អង្គ​ចងចាំ និង​អង្គ​ផ្ទុក​ទិន្នន័យ ដែលមាន RAM ទំហំ 4GB ROM 64GB និង​អង្គ​ផ្ទុក​ទិន្នន័យ​បន្ថែម រហូតដល់  400GB​។ រីឯ​ថាមពល​ថ្ម​វិញ មាន​ថាមពល​ថ្ម​ខ្លាំង​មហាសាល  4000mAh ដូច្នេះ​អ្នក​លែង​បារម្ភ​ការ​សាក​ថ្ម​ញឹកញាប់​ទៀតហើយ​។  


 
​រក​ឯណា​បាន ស្មា​ត​ហ្វូ​ន​តម្លៃ​ត្រឹមតែ $249 ហើយ​មាន​មុខងារ​ឡើង​ពិសេសៗ​ជាច្រើន​អីចឹង​នោះ និង​មាន​ជម្រើស​ពីរ​ពណ៌​ទាន់សម័យ គឺ​ពណ៌​ខ្មៅ ( Midnight Black) និង​ពណ៌​ខៀវ (Sapphire Blue)​។ 


 
​អ្នក​អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន​ណូ​វ៉ា 3 ឡៃ​ត៍ នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទដៃ ដែលមាន​ស្លាក​សញ្ញា Huawei នៅ​ទូទាំងប្រទេស​។ លោក​អ្នកនឹង​ទទួលបាន​កែវ​ទឹក​ដ៏​ស្រស់ស្អាត ស៊ីម Smart និង​គម្រោង Smart​ធំ​ហ្ម៎ង ឥតគិតថ្លៃ​។ ចំណែកឯ nova3 តម្លៃ​ត្រឹមតែ 469$, nova3i តម្លៃ​ត្រឹមតែ 329$ ដោយ​ថែម Bluetooth Speaker ដ៏​ស្រស់ស្អាត ស៊ីម Smart និង​គម្រោង Smart ធំ​ហ្ម៎ង​ឥតគិតថ្លៃ​ផងដែរ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com