ជាតិ
សិល្បះ
ជំងឺ​តារា​កំប្លែង​នាយ ក្ដិ​ប អាច​ធូរស្រាល តែ​ត្រូវការ​ពេល​ព្យាបាល​យូរ​
29, Nov 2018 , 8:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
​ភ្នំពេញ​៖ ភរិយា​របស់​តារា​កំប្លែង លោក ឃុន ក្តិ​ប (​នាយ​ក្ដិ​ប​) បានបញ្ជាក់​ឲ្យ​ដឹងថា ស្ថានភាព​ជំងឺ​របស់​ស្វាមី​ខ្លួន អាច​នឹង​ធូរស្រាល​ឡើងវិញ ប៉ុន្តែ​ត្រូវការ​ពេលវេលា​តាមដាន និង​ព្យាបាល​យូរ​ទៅមុខ​ទៀ​ត

 
​បច្ចុប្បន្ននេះ នាយ​ក្ដិ​ប វ័យ​៥៨​ឆ្នាំ អតីត​តារា​កំប្លែង​ដែលមាន​ប្រជាប្រិយ​មួយរូប កំពុង​រួបរឹត​ដោយ​ជំងឺ​ច្រើន​មុខ​ដូចជា ស្ពាត​សរសៃឈាម​ក្នុង​ខួរក្បាល ឈាមកក​ក្នុង​ខួរក្បាល បេះដូង សួត ឡើង​ជាតិ​ស្ករ រលាក​អណ្ដាត ស្ពឹក​ដៃជើង​មួយ​ចំហៀង​ខ្លួន​ជាដើម​។ 
 
​អ្នកស្រី ហួន ថា​ត ត្រូវជា​ភរិយា​របស់​នាយ ក្ដិ​ប បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ថា​ជំងឺ​ប្ដី​របស់​អ្នកស្រី អាច​នឹង​ធូរស្រាល​ឡើងវិញ តែ​ត្រូវការ​ពេល​ព្យាបាល​យូរ​។ «​ឥឡូវ​គាត់​បាន​ធូរ​បន្តិច​ហើយ តែ​គាត់​មិនអាច​ហូបបាយ​បានទេ ព្រោះ​មាត់​គាត់​ឈឺ ដាក់​បានតែ​ទឹក និង​បបរ​តិចតួច​។ ពេទ្យ​ថា​គាត់​អាច​បាន​ធូរ​វិញ តែ​ត្រូវការ​ពេល​ព្យាបាល​យូរ​»៕

Tag:
 នាយ ក្ដិ​ប​
  តារា​កំប្លែង​
 ​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com