អន្តរជាតិ
​បច្ចេកវិទ្យា
Apple ចាប់ផ្តើម​ផលិត iPhone X ឡើងវិញ​ពេលដែល​ទូរ​សព្ទ​សេ​រ៊ី​ចុងក្រោយ​លក់​មិនសូវ​ដាច់​
30, Nov 2018 , 8:59 am        
រូបភាព
​ក្រុមហ៊ុន​ទូរ​សព្ទ Apple បានប្រកាសថា ខ្លួន​នឹង​ចាប់ផ្តើម​ផលិតឡើង​វិញ និង​បន្ត​លក់ iPhone X  ពី​សប្តាហ៍​មុននេះ​។ កាសែត Wall Street Journal បាន​ផ្សាយ​ថា ការសម្រេច​នេះ​ក៏ដោយ​សារ​ក្រុមហ៊ុន​នេះ​លក់​ទូរ​សព្ទ​ស៊េរី​ក្រោយ​មិនសូវ​ដាច់ ដូច​ការរំពឹងទុករ​បស់​ខ្លួន​ឡើយ​។

 
​នៅពេលដែល​ក្រុមហ៊ុន Apple ប្រកាស​ជា​ផ្លូវការ​ចេញលក់​ទូរ​សព្ទ​ដៃ​ស៊េរី​ចុងក្រោយ​មាន iPhone XS, iPhone XS Max និង iPhone XR នៅ​ខែកញ្ញា ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា ខ្លួន​បញ្ឈប់​ការផលិត​ទូរ​សព្ទ iPhone X ទៀតហើយ​។  នេះ​ក៏ដោយ​សារ ទូរ​សព្ទ​សេ​រ៊ី​ចុងក្រោយ​ដែលមាន​ដូចជា iPhone XS នោះ​មាន​កម្មវិធី​និង​រូបរាង​ខាងក្រៅ​ល្អ​ជាង iPhone X ទៅទៀត​។ 
 
​ប៉ុន្តែ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Wall Street Journal កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា  ក្រុមហ៊ុន Apple នឹង​បន្ត​ការផលិត iPhone X ឡើងវិញ​នៅពេលដែល​ការលក់​ទូរ​សព្ទ​សេ​រ៊ី XS និង XS Max មាន​ភាពយឺតយ៉ាវ​ជាង​ការ​រំ​ពឹ​ក​ទុក​។ 
 
​ហេតុផល​មួយទៀត គឺ​ដោយសារ​កុងត្រា​ទិញ​អេក្រង់ OLED Display ពី​ក្រុមហ៊ុន Samsung សម្រាប់​ទូរ​សព្ទ​ដៃ XS និង XS Max​។ នៅពេលដែល​ក្រុមហ៊ុន Apple លក់​ផលិតផល​របស់ខ្លួន​មុន​សូវ​ដាច់ ទើបបានជា​ក្រុមហ៊ុន​មួយ​នេះ​បង្ខំចិត្ត​ប្តូរ​កុងត្រា​ទិញ​អេក្រង់ OLED ពី Samsung សម្រាប់​ទូរ​សព្ទ​ដៃ iPhone X ដែលជា​សេ​រ៊ី​មុន​វិញ​។​
 
 ក្រុមហ៊ុន Apple ធ្វើបែបនេះ​ក្នុងន័យ​ជំរុញ​ផលចំណេញ​របស់ខ្លួន​ឡើងវិញ​។ គេ​កត់សម្គាល់​ឃើញថា​ទូរ​សព្ទ​ដៃ​សេ​រ៊ី​ចុងក្រោយ​របស់ Apple នេះ​មិនសូវ​ទាក់ទាញ​អារម្មណ៍​អតិថិជន​ដូចជា​សេ​រ៊ី​មុនៗ​ឡើយ​។ ការសិក្សា​របស់​កាសែត The Wall Street Journal បានបង្ហាញ iPhone XR ជា​ទូរ​សព្ទ​ដែល​ល្បី​ជាងគេ​នៅ​ប្រទេស​ជប៉ុន​បន្ទាប់ពី iPhone 8៕

Tag:
 iPhone
  Apple
© រក្សាសិទ្ធិដោយ thmeythmey.com