ជាតិ
បទយកការណ៍ / បទសម្ភាសន៍
៤១​ឆ្នាំក្រោយ យុវជន​ត្រឡប់មក​ស្វែងយល់​ពី​ដំណើរ​តស៊ូ​របស់​យុវជន​ជំនាន់​មុន​
30, Nov 2018 , 10:38 am        
រូបភាព
​ត្បូងឃ្មុំ​៖ យុវជន​ជាង​៧០០​នាក់ កំពុង​ចូលរួម​ដំណើរ​ថ្មើរជើង ក្នុង​ព្រឹត្តិការណ៍​«៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»​។ ជា​ព្រឹត្តិការណ៍​ដែល​ផ្តួចផ្តើម​ដោយ ស​.​ស​.​យ​.​ក ដើម្បី​ឲ្យ​យុវជន​បច្ចុប្បន្ន ដឹង​ពី​តម្លៃ​នៃ​ការលះបង់​របស់​អ្នក​ជំនាន់​មុន កាលពី​៤១​ឆ្នាំមុន​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ក្រុមយុវជន​នឹង​រៀបរាប់​ពី​ដំណើរ​១២​គីឡូម៉ែត្រ​ដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ ការលំបាក និង​ស្ថានភាព​ផ្លូវ​ដែល​ពួកគេ​បាន​ឆ្លងកាត់​។



​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey និង​ក្រុម​អ្នក​ថ្មើរជើង​ក្នុង​ព្រឹត្តិការណ៍​នេះ​ដូចតទៅ​៖
 

​ព្រឹត្តិការណ៍​«៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»​មាន​អ្នកចូលរួម​ប្រមាណ ៧០០​នាក់ ដែលមាន​ដូចជា មន្ត្រីរាជការ​,​សិល្បករ​, កីឡាករ​, យុវជន និង​មហាជន​។ ព្រឹត្តិការណ៍​នេះ រៀបចំ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ វិច្ឆិកា រហូតដល់​ថ្ងៃទី ១ ធ្នូ ដោយ​ធ្វើដំណើរ​ថ្មើរជើង​ពី​ស្រុក​មេមត់ ឆ្ពោះទៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។​


 
​សូមបញ្ជាក់ថា​«៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ រៀបចំឡើង​ដើម្បី​ឲ្យ​យុវជន​ចេះ​រួបរួមគ្នា ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ជាពិសេស ការស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង លើ​ចម្ងាយ​ផ្លូវ ៤០​គីឡូម៉ែត្រ​៕
 



© រក្សាសិទ្ធិដោយ thmeythmey.com