ជាតិ
២៥ខេត្ត/រាជធានី
វៀតណាម នាំ​កាហ្វេ​​មក​កម្ពុជា តែ​ទិញ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី​ទៅ​លក់​វិញ​
30, Nov 2018 , 11:29 am        
រូបភាព
​មណ្ឌលគិរី​៖ ក្រៅពី​ក្រុមហ៊ុន​ជប៉ុន​, កូរ៉េ និង​តៃវ៉ាន់ ដែល​ទទួល​ទិញ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី (​ប៊ូ​ស្រា​)  សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ ក្រុមហ៊ុន​វៀតណាម ក៏បាន​ទទួល​ទិញ​ផងដែរ​។ វៀតណាម បាន​ទិញ​កាហ្វេ​សហគមន៍​ប៊ូ​ស្រា ទៅ​ផ្គត់ផ្គង់​លើ​ទីផ្សារ ដោយ​រក្សា​ឈ្មោះ​ផលិតផល​នៅ​ដដែល​។ ការបញ្ជាទិញ​កាហ្វេ​សរីរាង្គ​ខ្មែរ​នេះ ដោយសារតែ​គុណភាព​កាហ្វេ​ល្អ មិន​ចាញ់​កាហ្វេ​ផលិត​នៅ​ប្រទេស​ដទៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក យស ចាន់ថា ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។​



​ក្នុង​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដំបូង​ដែល​ក្រុមហ៊ុន​វៀតណាម បញ្ជា​ទិញ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី​ចំនួន ១​តោន​។ បើតាម​លោក យស ចាន់ថា កាហ្វេ​មណ្ឌលគិរី (​ប៊ូ​ស្រា​) ក្នុង​ឆ្នាំ​២០១៨​នេះ អាច​ប្រមូល​ផល​ក្នុង​ចន្លោះ​ពី​២៥ ទៅ​៣០​តោន ដែល​នាំ​ចេញទៅ​ជប៉ុន​, កូរ៉េ​,​តៃវ៉ាន់​, វៀតណាម និង​ទីផ្សារ​ក្នុងស្រុក​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយ​លោក យស ចាន់ថា ម្ចាស់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​ដូចតទៅ​៖ 
 
 
​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​អង្គការ​សេ​ដាក បាន​និយាយថា កាហ្វេ​មណ្ឌល​គី​រី ដែល​ចរាចរណ៍​ក្នុង​ទីផ្សារ​កន្លងមក អាច​គ្រាន់តែ​ពាក្យ​និយាយ​តៗ​គ្នា ឬ​កើតចេញពី​ការបន្លំ​ម៉ាក​ប៉ុណ្ណោះ ខណៈដែល​កម្ពុជា​នាំចូល​កាហ្វេ​ពី​ក្រៅប្រទេស​១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​កម្ពុជា នាំ​កាហ្វេ​ពី​ឡាវ ៩០០​តោន ,​ថៃ ខណៈ​វៀតណាម​ច្រើនជាងគេ​។ នេះ​បើតាម​ព័ត៌មាន​ក្រៅផ្លូវការ ដែល​លោក យ៉ង សាំង​កុមារ ទទួលបាន​។​
កែតម្រូវ៖ ចំណងជើងដើម «វៀតណាម នាំ​កាហ្វេ១ម៉នតោន​​មក​កម្ពុជា តែ​ទិញ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី​ទៅ​លក់​វិញ» មកជាចំណងជើង​«វៀតណាម នាំ​កាហ្វេ​​មក​កម្ពុជា តែ​ទិញ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី​ទៅ​លក់​វិញ​»
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS និង Android ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel

© រក្សាសិទ្ធិដោយ thmeythmey.com