ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
Hello VOA សុខភាព​៖ ការ​លើស​ជាតិ​ស្ករ​និង​សម្ពាធ​ឈាម​លើស​ជា​កត្តា​ចម្បង​បង្ក​ជា​ជំងឺ​ខូច​តម្រងនោម​រ៉ាំរ៉ៃ​ឬ​ជំងឺ​ខូច​ក្រលៀន​
30, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ លោក តាំង តេ​ក​ហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែងថា ក្រលៀន​ឬ​តម្រងនោម​មានមុខ​ងា​រ​សំខាន់​ណាស់​សម្រាប់​លាង​សំណល់​ទាំងអស់​នៅក្នុង​ឈាម​ដើម្បី​បញ្ចេញ​ជា​ទឹកនោម​។ ជំងឺ​ខូច​តម្រងនោម​រ៉ាំរ៉ៃ​ចែកចេញជា​៥​ដំណាក់កាល គឺ​ចាប់ពី​ដំណាក់​ទី​១​ដែលជា​ដំណាក់កាល​ស្រាល​បន្តបន្ទាប់​រហូតដល់​ដំណាក់កាល​ទី​៥​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ​។ ជំងឺលើសឈាម​ឬ​សម្ពាធ​ឈាម​ខ្ពស់​គឺជា​មូលហេតុ​ចម្បង​ដែល​បំផ្លាញ​សរសៃឈាម​តូចៗ​ដែលមាន​សារៈសំខាន់​ចំពោះ​ដំណើរការ​នៃ​មុខងារ​តម្រងនោម​។ ការយក​ទឹកនោម​ឬ​ឈាម​ទៅពិនិត្យ​អាច​ឲ្យ​គេ​រកឃើញថា អ្នកជំងឺ​មាន​ផ្ទុក​ជំងឺ​ខូច​តម្រង់​នោម​ឬ​ខូច​ក្រលៀន​៕



សូមស្តាប់សំឡេង៖



 

© រក្សាសិទ្ធិដោយ thmeythmey.com