អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ បញ្ជាក់ពីសារៈសំខាន់នៃការបំពាក់កាមេរ៉ាសុវត្ថិភាពទំនើប នៅតាមអគារ និងសហគ្រាស
× ភ្នំពេញ៖ សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៧ ប្រចាំឆ្នាំ២០១៨ កំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់នាពិធិបើកពិព័រណ៍នោ ការតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា នាឆ្នាំនេះគឺដើម្បីផ្ដល់ឱកាសឲ្យសមាជិកសមាគមទាំងអស់ ១៨៦ ក្រុមហ៊ុន មានឱកាសបានដាក់តាំងបង្ហាញ និងលក់ផលិផលដូចជាសម្ភារ ឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទ។
មិនតែប៉ុណ្ណោះក៏មានបង្ហាញ និងលក់ផ្ទះសម្បែង និងការបង្ហាញពីបច្ចេកវិទ្យាសាងសង់ទំនើបៗមានស្ដង់ដារត្រឹមត្រូវ ដូចជាការតម្លើងប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាមេរ៉ា និងសេវាកម្មជាច្រើនទៀត ដែលក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មានវត្តមានក្រុមហ៊ុន Safety Plus ដែលក្រុមហ៊ុនចែកចាយកាមេរ៉ាសុវត្ថិភាព និងប្រពន្ធ័បច្ចេកវិទ្យាមួយចំនួនទៀត កំពុងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៧ ប្រចាំឆ្នាំ២០១៨។ ពិព័រណ៍នេះរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២៩វិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨នៅទីក្រុងកោះពេជ្រ។
នាពិធិបើកពិព័រណ៍ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំនេះ គឺដើម្បីផ្ដល់ឱកាស ឲ្យសមាជិកសមាគមទាំងអស់ចំនួន១៨៦ក្រុមហ៊ុន មានឱកាសបានដាក់តាំងបង្ហាញ និងលក់ផលិផលដូចជាសម្ភារ ឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទ។
ពិព័រណ៍នេះ ក៏មានបង្ហាញ និងលក់ផ្ទះសម្បែង និងការបង្ហាញពីបច្ចេកវិទ្យាសាងសង់ទំនើបៗមានស្ដង់ដារត្រឹមត្រូវ ដូចជាការតម្លើងប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាមេរ៉ា និងសេវាកម្មជាច្រើនទៀត។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មានវត្តមានក្រុមហ៊ុន Safety Plusដែរ។ លោក ចាន់ គឹមសៅ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Safety Plus បានបញ្ជាក់ក្នុងឱកាសនោះថា ក្នុងនាមជាក្រុមហ៊ុនចែកចាយកាមេរ៉ាសុវត្ថិភាពមួយនៅកម្ពុជា ក្រុមហ៊ុនបាននាំយកប្រព័ន្ធកាមេរាសុវត្ថិភាពទំនើប ម៉ាក HIKVISION ដើម្បីចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជានាឆ្នាំនេះ។ បើតាមលោក ចាន់ គឹមសៅ ក្រុមហ៊ុនចង់បង្ហាញពីបច្ចេកវិទ្យាថ្មីៗ របស់ប្រពន្ធ័កាមេរ៉ាសុវត្ថិភាព មានNetwork និងប្រពន្ធ័មួយចំនួន ជាពិសេសផ្តោតទៅលើ IP Camera និង HD Camera ដែលត្រូវបាននាំមកពីប្រទេសចិន តែត្រូវបានផលិតឡើងតាម បច្ចេកវិទ្យា និងស្តង់ដាររបស់ក្រុមហ៊ុនអាមេរិក។ ផលិតផល HIKVISION នេះត្រូវបានទទួលស្គាល់ ថាជាផលិតផល Security Camera ឈានមុខគេរបស់ពិភពលោក។ នេះបើតាមអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Safety Plusដដែល ដោយលោកបានបន្តថា៖«ដោយសារតែការរីកចម្រើន នៃវិស័យសំណង់ បូករួមនឹងការអភិវឌ្ឍនៅម្ពុជា ជាពិសេសការទទួលស្គាល់នូវគុណភាពរបស់ HIKVISION បានជួយឱ្យកំណើននៃការលក់កាមេរ៉ាសុវត្ថិភាព របស់ខ្លួន កើនឡើងទ្វេដង ដែលក្នុងនោះមានទាំងការផ្គត់ផ្ទង់ ទៅលើគេហដ្ឋាន ការដ្ឋានសំណង់ ផ្ទះល្វែង ខុនដូ សណ្ឋាគារ ផ្សារទំនើប រោងចក្រសហគ្រាសតូច-ធំនានា»។
ជាមួយគ្នានឹងការចូលរួមក្នុងពិព័រឧស្សាហកម្មសំណង់នាឆ្នាំនេះ គឺ Safety Plus បាននាំយកនូវបច្ចេកវិទ្យាថ្មីមួយនៃ Security Camera ដែលមានឈ្មោះថា Egle Eye ដែលជាប្រភេទកាមេរ៉ាដែលចាប់រូបភាពបានធំ៣៦០ដឺក្រេ និងច្បាស់។ បើសិនជាបណ្តាក្រុមហ៊ុនសហគ្រាសនិងធនាគារក្តី ដែលយកបច្ចេកវិទ្យាថ្មីនេះទៅប្រើប្រាស់ គឺពិតជាផ្តល់ប្រសិទ្ធភាពខ្ពស់ ក្នុងដំណើរការគ្រប់គ្រងការងារ និងសុវត្ថិភាព៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com