អត្ថបទពាណិជ្ជកម្ម
Nokia បញ្ចុះតម្លៃ​ទូរ​សព្ទ​២​ម៉ូ​ឌែ​ល​រហូត​អស់ពី​ស្តុក ដើម្បី​អបអរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល
30, Nov 2018 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៩​ខាងមុខនេះ ក្រុមហ៊ុន Nokia មាន​ប្រ​ម៉ូ​សិន​ពិសេស គឺ​ការលក់​បញ្ចុះតម្លៃ​ទូរ​សព្ទ Nokia ២​ម៉ូ​ឌែ​ល គឺ Nokia 6 ពី​តម្លៃ ២២៩​ដុល្លារ មក​ត្រឹមតែ ១៩៩​ដុល្លារ និង Nokia 6 (2018) បញ្ចុះតម្លៃ​ពី ២៤៩​ដុល្លារ មក​ត្រឹម ២១៩ ដុល្លារ​ប៉ុណ្ណោះ​។ រួសរាន់​ឡើង ប្រ​ម៉ូ​សិន​នេះ ចាប់ផ្តើម​ពី​ពេល​ផ្សាយដំណឹង​នេះ រហូតដល់​អស់ពី​ស្ដុក​។​
 
​ស្វែងយល់​ពី​សមត្ថភាព និង​ភាព​អស្ចារ្យ​របស់​ទូរ​សព្ទ​ទាំង​២​ម៉ូ​ឌែ​ល​នេះ ៖
 
 + Nokia 6 តម្លៃ ២២៩​ដុល្លារ បញ្ចុះ​សល់​ត្រឹម ១៩៩​ដុល្លារ​
 
 Nokia 6 ត្រូវបាន​រចនា​ឡើង បំពាក់​មកជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1 ។ ស្មា​ត​ហ្វូ​ន Nokia 6 នេះ មាន​ទម្ងន់ ១៦៩​ក្រាម ជាមួយនឹង​កម្រាស់ ៧.៩ មី​លី​ម៉ែត្រ​។ តួ​រប​ស់វា ផលិតឡើង​ដោយសារ​ធាតុ​អា​លុយ​មី​ញូ​ម ឯ​ស៊ុម​ជុំវិញ មាន​លក្ខណៈ​រាបស្មើ និង​ទាល​នៅ​ជ្រុង​ទាំង​៤ នៃ​ទូរ​សព្ទ​។ 


 
​នៅ​ផ្នែក​ខាងស្ដាំ វា​មាន​ប៊ូ​តុង​ចាក់សោរ និង​ប៊ូ​តង់​សំឡេង​។ ឯ​ផ្នែក​ខាងឆ្វេង ជា​រន្ធ​ដាក់​ស៊ីម​កាត ដែល​អាចដាក់​ស៊ីម​បាន​ដល់​ទៅ​២ ព្រមទាំង​អាច​ថែម Memory Card បាន​ដល់ ១២៨GB ទៀតផង​។ ចំណែកឯ​អេក្រង់​វិញ បំពាក់​មកជា​មួយ​អេក្រង់ ISP LCD ដែល​អាច​បង្ហាញ​រូបភាព​បាន 1080 x 1920 pixels ជាមួយ​កម្រិត​ដង់ស៊ីតេ 403 ppi​។ 


 
​ងាក​មក​មើ​កម្លាំង​ម៉ាស៊ីន​របស់​ទូរ​សព្ទ​មួយ​នេះ​វិញ Nokia 6 បំពាក់ CPU Snap dragon 430 GPU Adreno 505, មាន RAM 3 GB និង​ទំហំ​អង្គ​ផ្ទុក​ទិន្ន័យ 32 GB​។ ថាមពល​ថ្ម​របស់​ទូរ​សព្ទ​នេះ មាន​រហូតដល់ ៣០០០ mAh​។ ចំណែកឯ​ផ្នែក Camera ឯណេះ​វិញ ផ្នែក​ខាងមុខ មាន​ទំហំ 8 MP កម្រិត f/2.0 ហើយ​ផ្នែក​ខាងក្រោយ  មាន​ទំហំ 16 MP, កម្រិត f/2.0 ដែល​អាច​ថត​វីដេអូ​បាន​ក្រិត Full-HD កម្រិត​ល្បឿន 30fps​។​



 + Nokia 6 (2018)​តម្លៃ ២៤៩​ដុល្លារ បញ្ចុះ​សល់​ត្រឹម ២១៩​ដុល្លារ​
 
​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​Google គឺ Android One ដែលមាន​ការច្នៃប្រឌិត​ថ្មី​បំផុត របស់ Google និង​ការធ្វើ​បច្ចុប្បន្នភាព សុវត្ថិភាព​ជាប្រចាំ (always up to date) និង​ដំណើរការ​ដោយ Qualcomm® SnapdragonTM 630 Mobile Platform  ដែល​ធ្វើ​ឲ្យ​ទូរ​សព្ទ Nokia 6 ស៊េរី​2018 អាចធ្វើ​ប្រតិបត្តិការ​លឿន​។ 


 
​មាន​អេក្រង់​ទំហំ 5.5 អ៊ី​ញ មាន​ប្រតិបត្តិការ​លឿន ជាមួយនឹង​ទំហំ​ថ្ម 3000mAh និង​ខ្សែ​សាក USB ប្រភេទ​-C ដែល​អ្នក​អាច​សាក​ថ្ម​បាន​លឿន​ជាង​មុន ដល់​ទៅ 50 ភាគរយ ក្នុង​រយៈពេល​តែ 30​នាទី​ប៉ុណ្ណោះ​។ មាន​ស្ក្រេ​ន​ក្រ​យ៉ៅ​ដៃ​ខាងក្រោយ និង​កញ្ចក់​កាមេរ៉ា​ក្រោយ  ZEISS ដែលមាន​ទំហំ 16MP ជាមួយ dual tone flash និង​កាមេរ៉ា​មុខ​ទំហំ 8MP មាន​បច្ចេកវិទ្យា Dual-Sight ដែល​អាច​ឲ្យ​អ្នក​ថតរូប #Bothie និង Live ផ្ទាល់​លើ​បណ្តាញ​សង្គម Facebook និង YouTube ផងដែរ​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ ០១២៨៧៩៧០៧ ៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com