អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង​Wind-free 4 way Cassette កំពុង​ពេញនិយម​ខ្លាំង​ទាំង​ក្រៅ និង​ក្នុងប្រទេស​
30, Nov 2018 , 3:07 pm        
រូបភាព
​ដោយ​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​សាម​សុង ដែល បាន​ចុះផ្សាយ​នាពេល​ថ្មីៗ​នេះ ភ្នាក់ងារ​បច្ចេកវិទ្យា និង​ស្តង់ដារ​របស់​ប្រទេស​កូរ៉េ បានរៀបចំ ពិធី​ប្រគល់​រង្វាន់​មួយ ដើម្បី​ទទួលស្គាល់​ពី​បច្ចេកវិទ្យា​ថ្មី​នឹង​ល្អឥតខ្ចោះ​។ នៅក្នុង ព្រឹ​តិ្ត​ការណ៍ នេះដែរ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​សាម​សុង ទទួលបាន​វិញ្ញាបនបត្រ​(NET) ក្នុង ព្រឹ​តិ្ត​ការណ៍ ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ 2018 សម្រាប់​ផលិតផល​ម៉ាស៊ីនត្រជាក់​របស់ខ្លួន​ម៉ាក Samsung 360 Cassette​និង Wind-free 4 way Cassette ដែលមាន​បំពាក់​បច្ចេកវិទ្យា យ៉ាង ទំនើប គឺ Wind-Free Cooling និង​មាន​សមត្ថភាព​នៃ​ដំណើរការ​របស់​ម៉ាស៊ីន ដែល​ធានា លើ ការអនុវត្ត ហើយ​អាច​ជឿទុកចិត្ត​។
 
​ម្យ៉ាងវិញទៀត អគារ​ដ៏​ល្បីឈ្មោះ​របស់​កូ​រ៉រ LEGO ក៏បាន​ជ្រើសរើស​នូវ​ម៉ាស៊ីនត្រជាក់ សាម​សុង ដែលមាន​កម្រិត​ត្រជាក់ រហូតដល់ 360​ដឺ​ក្រេ  ដើម្បី​ផ្តល់ជូន​នូវ​ភាព​ត្រជាក់​ដែលមាន​ការច្នៃប្រឌិត​ខ្ពស់ នៅ​ផ្ទៃ​ខាងក្នុង និង​មាន​ប្រសិទ្ធភាព​បំផុត​។ មូលហេតុ​ដែល LEGO ជ្រើស​រើសយក​ម៉ាស៊ីនត្រជាក់ Samsung 360 Cassette​និង Wind-free 4 way Cassette  សម្រាប់​អគារ​របស់ខ្លួន ព្រោះ​ចង់​កែលំអ​ប្រព​ន្ធ័​ម៉ាស៊ីនត្រជាក់ អោយមាន​ភាពប្រសើរឡើង ហើយ ធានាបាន នូវ​ការរក្សា​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ឲ្យ​នៅតែមាន​សោភ័ណភាព​ស្រស់ស្អាត​ជានិច្ច​។ 
 
 
​បន្ថែម​លើ​នេះ​ទៀត នាពេល​ថ្មីៗ​នេះ ក្រុមការងារ RHQ CMI បានដាក់​ភ្នាក់ងារ​ដើម្បី​ស្ទាបស្ទង់​មតិ​លើ​ផលិតផល ដែលមាន​បំពាក់​បច្ចេកវិទ្យា Wind-free មួយ​នេះ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ហ្វីលីពីន លើ​គោលដៅ​ចម្បង​ពីរ​ផ្នែក គឺ អ្នកប្រើប្រាស់​ចុងក្រោយ និង អ្នក​ផ្សព្វផ្សាយ​។ ក្រោយពី​ចុះ​ស្រង់​មតិ​ហើយ និង​មានការ​ពិភាក្សា​ជាមួយ​ក្រុម (FGD) គេ​សង្កេតឃើញថា ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4way Cassette កំពុងតែ​មានការ​ពេញនិយម​ខ្លាំង ដោយសារតែ Good Sleep Mode with Wind-Free Cooling គឺជា​មុខងារ​ស្វ័យប្រវត្តិ ដែល​អាចជួយ​សម្រួល​ដ​ល់​ការ​គេង​របស់​អ្នក​ប្រកបដោយ​ផាសុកភាព​។ 


 
​នេះ​ជា​ដំណើរការ​របស់​មុខងា​រ​មួយ​នេះ​៖
 
  ១. ក្នុងកំឡុងពេល ១​ម៉ោង​ដំបូង ពេលដែល​អ្នក​គេង​លក់​នោះ​សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ដោយ​ស្វ័យប្រវត្តិ​។​
  ២. នៅពេលដែល​អ្នក ប្តូរ​ទៅជា​ការ​គេង​នៅពេល​យប់​ជ្រៅ នៅ​ចន្លោះ​ម៉ោង​ពី 2 ទៅ 7 ម៉ោង​នោះ​សីតុណ្ហភាព នឹង​កើនឡើង​បន្តិច​ម្តង ៗ និង រក្សា​នៅ​សីតុណ្ហភាព​ដែល​ធ្វើអោយ​អ្នក​គេង​លក់​ស្រួល និង​គ្មាន​ការរំខាន​ដោយ​ភាព​ត្រជាក់​ខ្លាំង​។​
  ៣. មួយ​ម៉ោង​មុនពេល​ភ្ញាក់​ពី​គេង នោះ​សីតុណ្ហភាព វា​នឹង​កើនឡើង​បន្តិច​ម្តង​។ សម្រាប់​ប្រទេស​កម្ពុជា​ទៀតសោត អគារ Keystone Premium ដែលមាន​ទីតាំង ស្ថិតនៅ​លើផ្លូវ​នរោត្តម រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-free 4 Cassette មុនដំបូង​គេ​បង្អស់ និង​មាន​ចំនួន​រហូតដល់ ៤៥៧​គ្រឿង​។ ការជឿទុកចិត្ត​ត្រូវបាន​ផ្តល់​ឲ្យ​ដោយ គុណភាព តម្លៃ សមត្ថភាព និង​ការ​រចនា​ដែល​មើលទៅ​គ្មាន​ទាស់ភ្នែក​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អ​ញ្ចើ​ញ​មកកាន់​ហាង​ទំនើប​សាម​សុង ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​៖ 1800 203 232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com