កំណាព្យ
ពីនេះ ពីនោះ
ស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក​នៅ​កម្ពុជា​ទាំង​៨
01, Dec 2018 , 1:28 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ជាប់​ទង​

-​ខ្មែរ​ទូងស្គរ ឈរ​ទះ​ដះ ក្រៃ​អស្ចារ្យ​
​ប្រាប់​លោកា ថា​ខ្មែរ​ខ្លាំង តាំង​មានឈ្មោះ​
​មានគំនិត គិត​កែច្នៃ ថ្លៃ​មិន​ងោះ​
​ទោះ​ធ្លាប់​គ្រោះ ជ្រោះ​ជ្រៅ​សោក ក្រោកឈរ​បាន​។​


 
-​មានសម្បត្តិ ចាត់​ថ្លៃ​ឆ្នើម ស្បើម​សកល​
​តា​បន្សល់ ដល់​អ្នក​ក្រោយ ឲ្យ​ថ្កើងថ្កាន​
​ដែន​អង្គរ ឈរ​ស្កឹមស្កៃ ថ្លៃ​ចំណាន​
​ព្រៃ​គុក​ស្ថាន​ ​បាន​ថ្មីៗ ល្បី​ល្ខោនខោល​។​
 
-​ព្រះវិហារ  នា​ទល់ដែន សែន​ល្អ​គាប់​
​ព្រះរាជ​ទ្រព្យ ជាប់​របាំ ចាំ​មិន​ចោល​
​មាន​យូរលង់ គង់នៅ​ច្បាស់ ណាស់​មិន​ច្បោល​
​លោ្ខ​ន​ស្រមោល ពោល​ឲ្យ​ចំ ហំ​ស្បែក​ឆ្លាក់​។
 
-​ឯ​ចាប៉ី ល្បី​ទំនុក ទុក​ក្នុង​ក្បាល​
​ច្រៀង​ដំណាល ដាល​ឌឺដង ឆ្លង​មិន​អាក់​
​ខ្មែរ​មាន​ស្តែង ល្បែង​ទាញព្រ័ត្រ រដ្ឋ​បានដាក់​
UN ឆ្លាក់ ដាក់​បញ្ជី ពី​ស្រុក​ខ្មែរ​៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com