អត្ថបទពាណិជ្ជកម្ម
Rolls-Royce Motor Cars Phnom Penh ដាក់​បង្ហាញ​កំពូល​រថយន្ត Rolls-Royce Cullinan លើកដំបូង នៅ​កម្ពុជា​
01, Dec 2018 , 2:24 pm        
រូបភាព
ដោយ:
 ​ភ្នំពេញ ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars Phnom Penh បានបង្ហាញ​រថយន្ត SUV ប្រណីត​បំផុត​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា Cullinan ដែល​នឹងមាន​វត្តមាន​នៅតាម​ដង​ផ្លូវ​រាជធានី​ភ្នំពេញ ឬ​នៅតាម​ដងផ្លូវ​ជនបទ​ក្នុងប្រទេស​កម្ពុជា​។ រថយន្ត Cullinan នឹង​នាំ​អតិថិជន​ដែល​ចូលចិត្ត​ធ្វើដំណើរ​ផ្សងព្រេង​ទៅកាន់​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ប្រណីតភាព​ចុងក្រោយ​បំផុត​។
 
​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​នេះ លោក Ian Grant នាយក​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បាន​ថ្លែងថា​៖ “​រថយន្ត Cullinan នេះ​ប្រហែលជា​រថយន្ត Rolls-Royce ដែលមាន​ការរំពឹង​ចង់ឃើញ​ខ្លាំងជាងគេ​បំផុត​នៅ​កម្ពុជា ដែល​នៅទីនេះ រថយន្ត SUV មានការ​ពេញនិយម​ខ្លាំ​ង​ណាស់​។ នៅពេលនេះ អតិថិជន​រថយន្ត Rolls-Royce អាច​ជាវ​កំពូល​រថយន្ត SUV ដែល​អាចធ្វើ​ដំណើរ​ដោយ​រលូន​ទៅកាន់​គ្រប់​ទីកន្លែង ប្រកបដោយ​ភាព​ប្រណីត និង​ភាព​ទាក់ទាញ​។ គ្រប់ Rolls-Royce Cullinan ទាំងអស់​សុទ្ធតែ​មាន​ល​ក្ខ​ណៈ bespoke ហើយ​ប្រើប្រាស់​គ្រោង​តួ ដែល​ហៅថា ‘​ស្ថាបត្យកម្ម​ប្រណីត​’ ដែល​ជួយ​ឲ្យ​រថយន្ត​មានដំណើរ​ការល្អ ផ្ដល់​ផាសុកភាព និង​ប្រណីតភាព ដែល​ទាំងអស់នេះ​ពុំ​ធ្លាប់​ឃើញ​មាន​ពីមុនមក​ឡើយ​សម្រាប់រ​ថ​យន្ត​ប្រភេទ SUV”​។ 
  
 
​លោក Herfried Hasenoehrl តំណាង​ក្រុមហ៊ុន HGB Group បាន​ថ្លែងថា​៖  “​ក្នុងនាម​ជា​ភ្នាក់ងារចែកចាយ​តែមួយគត់​សម្រាប់​រថយន្ត Rolls-Royce ក្នុង​ទីផ្សារ​កម្ពុជា យើង​មាន​ក្ដីរំភើប​យ៉ាងខ្លាំង និង​សូម​ស្វាគមន៍​ការមកដល់​នៃ​ម៉ូ​ដែល Cullinan នេះ​។ ច្បាស់​ណាស់ គឺ​គ្មានអ្វី​សង្ស័យ​ទេ នេះ​ជា​រថយន្ត SUV របស់ Rolls-Royce ហើយ​នៅពេលនេះ រថយន្ត​នេះ​នឹង​ក្លាយជា​កំពូល​រថយន្ត​សម្រាប់​ផ្នែក​រថយន្ត SUV​។ រថយន្ត​ដ៏​ពិសេស​នេះ កំពុង​នាំ​អតិថិជន​ថ្មី​ឲ្យ​មករក​រថយន្ត Rolls-Royce ដែល​អតិថិជន​ទាំងនោះ​ឲ្យ​តម្លៃ​លើ​ការធ្វើដំណើរ​ផ្សងព្រេង និង​សេរីភាព​ក្នុងការ​ធ្វើដំណើរ​”​។ 
 
​កម្លាំង​ថាមពល និង​ភាព​លេចធ្លោ​
​រថយន្ត Cullinan តួ​ខ្ពស់​នេះ មាន​កម្ពស់ 1,836mm  ជា​កម្ពស់​ដែល​ត្រូវបានធ្វើ​ឲ្យ​លេចធ្លោ​តាមរយៈ​អនុ​បាត​រវាង​កញ្ចក់​ធំ និង​ផ្ទៃ​លោហៈ​របស់​រថយន្ត​នៅពេល​មើល​ពី​ចំហៀង​។ គំរប​ថាស​កង់ ដែលមាន​ទំហំ 22 អ៊ិ​ញ ជួយ​បំពេញ​សម្រស់​បន្ថែម​ដល់​រថយន្ត Cullinan ចំណែកឯ​ជម្រៅ​នៃ​ផ្ទៃ​ខាង​រថយន្ត​វិញ គឺ​ត្រូវបាន​បែងចែក​ដោយ​បន្ទះ​លោហៈ​ប្រៀបបាន​នឹង​លំពែង​របស់ Saxon ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ទ្វារ ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​របស់​រថយន្ត​មាន​ភាពហាប់​ណែន​ស្រស់ស្អាត​។ 
  
 
​នៅ​ផ្នែក​ខាងក្រោយ ការ​រចនា​សម្រាប់​ចង្កៀង​ក្រោយ មាន​លក្ខណៈ​សម​ញ្ញ ដោយ​ចង្កៀង​បញ្ឈរ​ទាំងពីរ​ផ្ទុក​នូវ​អំពូល​ភ្លើង​ទាំងអស់ ហើយ​មាន​តុបតែង​តិចតួច​ដោយ​បន្ទះ​ឆ្នូត​ស្ដើង​នៃ​គ្រឿង​មានតម្លៃ​នៅ​ចំ​កណ្ដាល​ចង្កៀង​នោះ​។ សញ្ញា​ចុងក្រោយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​មុខងារ​សម្រាប់​ការប្រើប្រាស់​ទូទៅ គឺ​បំពង់​ស៊ីម៉ង និង​ផ្ទាំង​លោហៈ​នៅ​បាត​រថយន្ត ដែល​គ្រឿង​បំពាក់​ទាំងពីរ​នេះ​សុទ្ធតែ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ថាមពល និង​សមត្ថភាព​របស់​រថយន្ត Cullinan​។ 
 
​ការ​រចនា​សម្រាប់​ការប្រើ​ជាក់ស្ដែង​
​រថយន្ត Cullinan មាន​បំពាក់​ផ្ទៃ​ខាងក្នុង ដែលមាន​ជម្រើស​ពីរ​។ ប្រភេទ​កៅអី​ប្រាំ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បីនាក់​នៅ​ផ្នែក​ខាងក្រោយ សមស្រប​សម្រាប់​ក្រុមគ្រួសារ​ប្រជាជន​ខ្មែរ​ដែលជា​អ្នកទទួល​ជោគជ័យ​ខ្លាំង ។ កៅអី​ខាងក្រោយ​បត់​ចុះ​ដោយ​ស្វ័យប្រវត្តិ ដោយ​អាច​បត់​ទាំងស្រុង ហើយ​បង្កើតបានជា​ផ្ទៃ​រាបស្មើ​ទាំងអស់ ឬ​បត់​ជា​បំណែក 2/3 និង​ចំណែក 1/3 ក៏បាន ដែល​មុខងារ​នេះ​ជួយ​បង្កើន​លទ្ធភាព ប្រើប្រាស់​ជាក់ស្ដែង​កាន់តែខ្លាំង​ថែមទៀត​។ អ្នក​អង្គុយ​ផ្នែក​ខាងក្រោយ ក៏​អាចធ្វើ​ដំណើរ​ជាមួយនឹង​វត្ថុ​ដែលមាន​ប្រវែង​វែង​ផងដែរ ឬ​ប្រើ​ប្រាស់ខ្នង​កៅអី​ដែល​ស្រោប​ដោយ​កម្រាលព្រំ ធ្វើជា​តុ​ម្ដងម្កាល សម្រាប់​ដាក់​វត្ថុ​ផ្ទាល់ខ្លួន​ដែលមាន​តម្លៃ​របស់គេ​។ 
​ផ្នែក​ខាងក្រោយ ឬ​គូទ​រថយន្ត មាន​ទំហំ​ចំណុះ 560 លីត្រ ដែល​អាច​បង្កើន​ដល់ 600 លីត្រ ប្រសិនបើ​គេ​ដក​ធ្នើ​ឥ​វ៉ាន់​ចេញ​។ នៅពេល​កៅអី​ខាងក្រោយ​ត្រូវបាន​បត់​ឲ្យ​រាបស្មើ ដូច្នេះ រថយន្ត Cullinan ផ្ដល់​កន្លែង​ផ្ទុក ដែលមាន​ប្រវែង 2245mm និង​មាន​សមត្ថភាព​ផ្ទុក​ចំណុះ 1930 លីត្រ ដែល​នេះ​ជា​ចំណុះ​មួយ​ធំ​ទូលាយ​បំផុត​ផងដែរ​ក្នុងចំណោម​រថយន្ត SUV​។ 
 
​ការរៀបចំ​សម្រាប់​ប្រណីតភាព​ខ្ពស់​
​រថយន្ត Cullinan ប្រភេទ​កៅអី​បួន​វិញ មាន​បំពាក់​នូវ​កៅអី​ដាច់ដោយឡែក ដែល​ផ្ដល់នូវ​ប្រណីតភាព​ខ្ពស់បំផុត​ក្នុងចំណោម​រថយន្ត SUV​។ កៅអី​ខាងក្រោយ​ដាច់ដោយឡែក​ចំនួន​ពីរ ត្រូវបាន​ខ័​ណ្ឌ​ចែក​ដោយ​ស្នូក​កណ្ដាល​ផ្នែក​ខាងក្រោយ ដែលមាន​បំពាក់​ទូរ​ដាក់​កែវ ព្រមជាមួយ​នឹង​កែវ និង​ថូរ​ស្រា​វី​ស្គី កែវស្រា​សាំ​ប៉ា​ញ និង​ទូទឹកកក ពី Rolls-Royce ។ 
 
​កៅអី​អាច​កំណត់​បាន​ច្រើន​របៀប ដើម្បី​ផ្ដល់នូវ​ផាសុកភាព​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ខាងក្រោយ​។ រចនាបថ​បែប​ម៉ូត​សម្លៀកបំពាក់​អាច​មើលឃើញ​នៅក្នុង​កាប៊ីន​របស់​រថ​យន្ត ដោយ​ក្នុងនោះ ផ្ទៃ​ខាងលើ​របស់​មុខ​តា​ប្លូ​តុបតែង​ដោយ​ស្បែក​ពណ៌​ខ្មៅ​ទាន់សម័យ​ដែល​ត្រូវបាន​អភិវឌ្ឍ​ថ្មី ដែលជា​ស្បែក​ជាប់​មាំ និង​ធន​នឹង​ទឹក ស្រដៀង​គ្នា​នឹង​ស្បែក​ដែល​ប្រើប្រាស់​សម្រាប់​វ៉ា​លី និង​កាបូប​លំដាប់​កំពូល​របស់​អ៊ីតាលី​ដូច្នោះ​ដែរ​។ 
  
 
​ទន្ទឹមនឹងនេះ ពូក​ក្នុង​រថយន្ត Cullinan មាន​សណ្ឋាន​ស្រស់ស្អាត ដែល​បង្ហាញ​ពី​គុណភាព និង​ទឹកដៃ​ជាង​របស់​រថយន្ត Rolls-Royce​។ ពូក​ត្រូវបាន​រចនា​ឡើង​ដើម្បី​ឲ្យ​ត្រូវ​គ្នា​នឹង​គុណភាព​របស់​រថយន្ត Cullinan ហើយ​ពូក​ទាំងនេះ ត្រូវបាន​រចនា​ឡើង​ស្រដៀង​គ្នា​នឹង​ក្រចកសេះ​នា​សម័យ​ទំនើប ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​នៃ​កន្លែង​អង្គុយ​។ ពូក​ថ្មី​ទាំងអស់នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទឹកដៃ​កំពូល​ផ្នែក​ធ្វើ​ស្បែក​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce ផងដែរ ហើយ​បង្អែក​កៅអី​ទាំងមូល​ត្រូវបាន​បង្កើតឡើង​ចេញពី​ស្បែក​តែមួយ​ផ្ទាំង ដើម្បី​ធ្វើ​ឲ្យ​មាន​ផ្ទៃ​រាង 3D ។ 
​កញ្ចក់​ខ័​ណ្ឌ​ចែក​កាប៊ីន​រថយន្ត​ជួយ​ខ័​ណ្ឌ​ចែក​អ្នកធ្វើដំណើរ​ពី​ផ្នែក​ដាក់​ឥ​វ៉ាន់ ហើយ​ជួយ​បង្កើន​ភាពស្ងប់ស្ងាត់​បំផុត​សម្រាប់​រថយន្ត SUV បែបនេះ និង​ជួយ​ការពារ​អ្នកធ្វើដំណើរ​ក្នុង​រថយន្ត Cullinan ពី​ការប្រែប្រួល​សីតុណ្ហភាព បើទោះបីជា​ផ្នែក​ដាក់​ឥ​វ៉ាន់​ខាងក្រោយ​បើកចំហ​ក្ដី​។ 
 
​បច្ចេកវិទ្យា​ទាន់សម័យ​
Rolls-Royce Cullinan ជា​រថយន្ត​ដែលមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បំផុត​នៅក្នុង​ពិភពលោក សម្រាប់​ប្រភេទ​រថយន្ត SUV នេះ​។ នៅពេល​ចាប់ផ្ដើម​ដំណើរការ​តាមរយៈ​សោ​បែប Bespoke រថយន្ត Cullinan នឹង​បន្ទាបខ្លួន 40mm ដើម្បី​ធ្វើ​ឲ្យ​ការចូល​ទៅក្នុង​រថយន្ត​មាន​ភាពងាយស្រួល​។ អ្នកធ្វើដំណើរ​ត្រូវបាន​ស្វាគមន៍ ជាមួយនឹង​ទ្វារ​ដែល​បើកចំហ​យ៉ាង​ទូលាយ ហើយ​បិទទ្វារ​ដោយ​ស្វ័យប្រវត្តិ​ដោយ​គ្រាន់តែ​ចុច​លើ​ដៃ​ទ្វារ​ប៉ុណ្ណោះ​។ ស្ថិតនៅក្នុង​កាប៊ីន​រថ​យន្ត អ្នកធ្វើដំណើរ​ក្នុង​រថយន្ត Cullinan ទទួល​អារម្មណ៍​ធូរស្បើយ​ជាមួយនឹង​ដំបូល​កញ្ចក់​ប៉ាណូ​រ៉ា​ម៉ា ដែល​ល្អ​ឈានមុខ​គេ​។ ប្រព័ន្ធ​ភ្លេង​បែប Bespoke ដែលមាន​ធុងបាស់​ចំនួន 18 និង​កា​ណា​ល់​ចំនួន 18 លំដាប់​ស្ទូ​ឌី​យោ ពូក​ខ្យល់ និង​មាន​ប្រព័ន្ធ​ម៉ាស្សា ក៏ដូចជា​តុ​អាហារ​ពិសេស​របស់ Rolls-Royce សុទ្ធតែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ប្រណីតភាព​នៃ​ផ្ទៃ​ខាងក្នុង​។ អ្នកធ្វើដំណើរ​ក្នុង​រថយន្ត Cullinan អាច​សាក​ថ្ម​ឧបករណ៍​របសខ្លួន​តា​មរយៈ​រន្ធ USB ចំនួន​ប្រាំ ដែល​ត្រូវបាន​បំពាក់​យ៉ាង​យកចិត្តទុកដាក់​នៅក្នុង​កាប៊ីន​រថយន្ត ចំណែកឯ​ទូរស័ព្ទ​អាច​សាក​ថ្ម​ដោយ​ឥត​ខ្សែ​នៅ​ផ្នែក​ខាងមុខ​របស់​កាប៊ីន​។ 

 
​សម្រាប់​អ្នកបើកបរ ស្នូក​កណ្ដាល​មាន​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជា​របស់​ទេវរូប Spirit of Ecstasy ប៊ូ​តុង “​ផ្លូវ​ពិបាក​” ប៊ូ​តុង​គ្រប់គ្រង​ចុះ​ចំណោទ និង​ប្រព័ន្ធ​កំណត់​កម្ពស់​បូម​ជាដើម​។ គ្រឿង​បំពាក់​ផ្នែក​សុវត្ថិភាព​របស់​រថយន្ត Cullinan គឺ​ល្អឥតខ្ចោះ រួមមាន​មុខងារ Night Vision (​មុខងារ​មើលផ្លូវ​ពេលយប់​) Vision Assist (​ជំនួយ​ភ្នែក​) រាប់បញ្ចូល​ទាំង​ប្រព័ន្ធ​បញ្ជូន​ដំណឹង​អំពី​សត្វ និង​អ្នក​ថ្មើរជើង​ទាំង​ពេល​ថ្ងៃ និង​ពល​យប់ ប្រព័ន្ធ Alertness Assistant ប្រព័ន្ធ​កាមេរ៉ា​បួន ជាមួយនឹង​រូបភាព​បែប Panorama ប្រព័ន្ធ​មើលឃើញ​ជុំវិញ​រថយន្ត និង​មើល​ពីលើ​រថយន្ត ប្រព័ន្ធ Active Cruise Control ប្រព័ន្ធ​ជូនដំណឹង​គ្រោះថ្នាក់​បុក​ទង្គិច (Collision Warning) ប្រព័ន្ធ Cross-Traffic Warning, ប្រព័ន្ធ Lane Departure និង​ប្រព័ន្ធ​ជូនដំណឹង Lane Change Warning និង​អេក្រង់​នៅ​ពីលើ​កញ្ចក់​ទំហំ 7x3 ដែល​ធំជាងគេ​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​នេះ ប្រព័ន្ធ​ចែករំលែក WiFi ព្រម​ជាមួយនឹង​ប្រព័ន្ធ​ស្វែងរក​ទិស និង​ប្រព័ន្ធ​កម្សាន្ត​ទំនើប​ចុងក្រោយ​បំផុត​។​
 
​វិស្វកម្ម​ល្អឥតខ្ចោះ​
​ម៉ូ​ដែល Cullinan ប្រើប្រាស់​ស្ថាបត្យកម្ម​អាលុយមីញ៉ូម​ថ្មីស្រឡាង ឈ្មោះថា “​ស្ថាបត្យកម្ម​ប្រណីត​" ដែល​ជួយ​ឲ្យ​តួ​រថយន្ត​មាន​ភាពរឹងមាំ​ពិសេស សម្រាប់​ឲ្យ​រថយន្ត​មានដំណើរ​ការ "​ល្អ​បំផុត​" នៅលើ​ផ្លូវ​ពិបាក ហើយ​ជាមួយគ្នា​នោះ​ក៏​ផ្ដល់នូវ​ផាសុកភាព​ប្រៀបបាន​នឹង “​ការ​ជិះ​លើ​កម្រាលព្រំ​ទិព្វ​” ដូច្នោះ​ដែរ ។ 
 
 
​ការបន្ថែម​នូវ​ប្រព័ន្ធ​បូម​ខ្យល់​កំណត់​កម្ពស់​ដោយ​ស្វ័យប្រវត្តិ​ជំនាន់​ថ្មី ប្រព័ន្ធរ​ង្វិ​ល​កង់​ទាំង​បួន​ដ៏​ល្អ​ពិសេស ប្រព័ន្ធ​បួង​ចង្កូត​កង់​ទាំង​បួន ការអភិវឌ្ឍ​ជាថ្មី​ទាំងស្រុង​នៃ​ម៉ាស៊ីន Rolls-Royce V12 ទែ​រ​បូ​ភ្លោះ ចំណុះ 6.75 លីត្រ (850Nm នៃ​កម្រិតរ​ង្វិ​ល​ជុំ​ទាប​បំផុត​ត្រឹមតែ 1,600rpm) និង​ប្រព័ន្ធ​ប្រអប់លេខ​ដែលមាន 8 វគ្គ ដែលមាន​ដំណើរកា​រយ៉ា​ងរ​លូន​បំផុត​ក្នុង​លោក ធានាថា អ្នកមាន​រថយន្ត SUV កំពូល​ប្រណីត​ក្នុង​លោក​។ នៅពេល​ស្ថិតក្នុង​ផ្លូវ​លំបាក ប្រព័ន្ធ​បូម​ដែលមាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ប្រើប្រាស់​ប្រព័ន្ធ​សម្ពាធ ដើម្បី​រុញ​កង់​ណាមួយ​ឲ្យ​ធ្លាក់ចុះ នៅពេលដែល​រថយន្ត Cullinan ដឹងថា ផុតពី​ផ្ទៃ​ផ្លូវ ដើម្បី​ធានាថា គ្រប់​កង់​ទាំងអស់​ស្ថិតនៅ​ជាប់​នឹង​ផ្ទៃ​ផ្លូវ ហើយ​ប្រព័ន្ធរ​ង្វិ​ល​ជុំ​កម្រិត​អតិបរិមា​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​គ្រប់​កង់​ទាំងអស់​។


មុខងារ​បើកបរ​ដោយ​រលូន ទៅគ្រប់​ទីកន្លែង អាច​ប្រើប្រាស់​បាន​ដោយ​គ្រាន់តែ​ប៊ូ​តុង​មួយ​ប៉ុណ​ញ​នោះ ដែល​ប៊ូ​តុង​នោះ​ត្រូវបាន​ស្គាល់​ក្នុងចំណោម​មជ្ឈដ្ឋាន​របស់ Rolls-Royce ថា ប៊ូ​តុង “​ទៅកាន់​គ្រប់​ទីក​ន្លែ​អ - Everywhere” ដែលមាន​ផ្ដល់នូវ​មុខងារ​ផ្សេងៗ សម្រាប់​ការបើកបរ​លើផ្លូវ​ពិបាក​។ រថយន្ត Cullinan ក៏​អាច​បើក​កាត់​ជម្រៅ​ទឹក​ជ្រៅ​បំផុត​បើ​ធៀប​នឹង​រថយន្ត SUV កំពូល​ប្រណីត​ផ្សេងទៀត ក្នុង​កម្រិត​ជម្រៅ 540mm ដោយសារតែ​កម្ពស់​ធ្វើដំណើរ​ខ្ពស់បំផុត​របស់​រថយន្ត​នេះ​។ នៅពេល​ធ្វើដំណើរ​លើផ្លូវ​ពិបាក​រួចហើយ អ្នកធ្វើដំណើរ​អាច​ចុះ​ពីលើ​រថយន្ត​ដោយ​ពុំ​ប្រឡាក់​ជើងខោ​ឡើយ ព្រោះ​ទាំង​ទ្វារ​មុខ និង​ទ្វារក្រោយ​ក្ដោប​ដល់​ផ្នែក​ខាងក្រោម​នេះ នៃ​រថយន្ត Cullinan ហយ​ធានាថា រាល់​ភក់​ធូលី​ដី​ទាំងអស់​នៅជាប់​ទ្វារ​ខាងក្រៅ​។ ចំណុច​នេះ មានតែ​រថយន្ត Rolls-Royce ប៉ុណ្ណោះ​បាន​យកមក​គិតគូរ​។ 
 
​ជីវិត​តែមួយ របៀបរបប​រស់នៅ​ច្រើន​
​ការបើកបរ​ទៅកាន់​ទីតាំង​ដាច់ស្រយាល​គឺជា​ផ្នែក​ទីមួយ​នៃ​ការធ្វើដំណើរ​ផ្សងព្រេង​តាម​រថយន្ត Rolls-Royce Cullinan​។ ភាពសប្បាយ​រីករាយរ​ង់​ចាំំ​លោកអ្នក តាមរយៈ មុខងារ Rolls-Royce Recreation Module​។​
​ឧទាហរណ៍​៖ បន្ទាប់ពី​បានជ្រើសរើស​ដំណើរ​ផ្សងព្រេង​របស់​អ្នក​ហើយ ម្ចាស់​រថយន្ត​នឹង​បញ្ចូល​កម្មវិធី Drone Module ទៅក្នុង​រថយន្ត​យន្ត Cullinan ដោយ​ជ្រើសរើស​កម្មវិធី Drone Racing Module ចេញពី​សំណុំ​កម្មវិធី​ផ្សេងទៀត  ដែល​ម្ចាស់​រថយន្ត​បាន​កុម្ម៉ង់​ពី​ក្រុមហ៊ុន Rolls-Royce ដើម្បី​បំពេញ​តាម​ចំណូលចិត្ត​ផ្នែក​កម្សាន្ត​របស់ខ្លួន​។​

 
​ការ​ស្ទូចត្រី ការថតរូប ការឡើង​ថ្ម ការ​ជិះ​ស្គី​លើ​ព្រឹល ការ​ជិះ​ឆ័​ត្រ​យោង ជិះ​ក្ដារ​ទឹក​មាន​ឆ័​ត្រ​យោង លោត​ពី​ទី​ខ្ពស់ ជិះ​ក្ដា​ស្គី​ពីលើ​ភ្នំភ្លើង ឬក៏​គ្រាន់តែ​អង្គុយ​មើល​ទេសភាព​លេង ទាំងអស់នេះ​សុទ្ធតែ​អាច​ធ្វើបាន​ដោយសារ​ឈុត​កម្មវិធី​កម្សាន្ត Rolls-Royce Bespoke Collective​។ កម្មវិធី​កម្សាន្ត​នីមួយៗ​អាច​ត្រូវបាន​បញ្ចូល​ទៅក្នុង​ផ្នែក​ខាងក្រោយ​រថយន្ត Cullinan ដែលមាន​ថត​ដែល​ដើរ​ដោយ​ម៉ូ​ទ័​រ ហើយ​ផ្ទុក​នូវ​បរិក្ខា និង​គ្រឿង​ផ្សេងៗ តម្រូវ​តាម​ការចង់​លេង​របស់​ម្ចាស់​រថយន្ត Cullinan​។ នៅពេលដែល​ម្ចាស់​ត្រៀមខ្លួន​លេង​ហើយ កម្មវិធី​នេះ​នឹង​បង្ហាញខ្លួន​ចេញមក​៕
 
សម្គាល់​សមត្ថភាព​របស់ Cullinan នៅលើ​ផ្លូវ​ពិបាក​​សេចក្ដីពន្យល់​អំពី Cullinan AWD ម៉ូដ​បើកបរ​នៅលើ​ផ្លូវ​ពិបាក​ជួយ​គាំទ្រ​ក្នុង​ហេតុការណ៍​ដែល​កង់​បាត់បង់​សមត្ថភាព​ខាំ​ជាប់​ផ្ទៃ​ផ្លូវ​។ កម្មវិធី​ខុសៗ​គ្នា​ចំនួន​បួន​នៅក្នុង​ម៉ូដ​បើកបរ​លើផ្លូវ​ពិបាក អាច​ត្រូវបាន​ជ្រើសរើស​តាមរយៈ​អេក្រង់​បញ្ជា​។ ចំណុច​ផ្នែក​វិស្វកម្ម ដែល​ប៉ះពាល់​ពី​ម៉ូដ​នេះ​រួ​មាន​ប្រព័ន្ធ AWD ប្រព័ន្ធ​បូមហ្វ្រាំង ABS និង​បេន​។ 
 
​កម្ពស់​ពី​ដី​មក​តួ​រថយន្ត​៖ 193 +/- 40mm  (​បូម​ខ្យល់​)
​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត Cullinan៖
​បរិក្ខា​បំពាក់​៖ ​Panorama Glass Roof, Rear Privacy Glass, Front and rear Massage Seats. Heated Interior Surrounds; Television tuner, DAB Tuner, Rear Theatre configuration, Bespoke Audio (18 Speaker system), Wifi Hotspot preparation; Night Vision, Head Up Display; Surround View; Active Cruise Control; Park Assistant, Park Distance Control; High Beam Assistance; Tyre Pressure Monitor, Teleservices, Connected Drive Services, Real Time Traffic Information
 
​សុវត្ថិភាព​៖ Dynamic Stability Control (DSC); Antilock Brake Systems (ABS); Cornering Brake Control (CBC); Automatic Stability Control (ASC); Dynamic Brake Control (DBC); Dynamic Stability Control (DSC); Dynamic Traction Control (DTC); Brake Standby; Limit Range Feedback (EPS); Wipe Dry-Function: Fading Assist; Drive-off Assistant; Automatic Hold; Yaw moment compensation/yaw-rate control; rear axle slip angle control (HSR); Performance Control (dynamic handling brake intervention; Cornering Traction Control (ARS)); Dynamic Handling Total Drive Torque Intervention (DxE). Cross Traffic Warning; Collision Warning; Rear End Collision Warning; Active Guard; Lane Departure Warning.
 
​តម្លៃ​រថយន្ត​នៅ​កម្ពុជា​​គ្រប់​រថយន្ត Rolls-Royce មួយគ្រឿង​មាន​លក្ខណៈ Bespoke ដូច្នេះ​តម្លៃ​គឺ​អាស្រ័យ​លើ​លក្ខណៈ​បច្ចេកទេស​ដែល​អតិថិជន​ចង់បាន​។ 
 
​ទំនាក់ទំនង​សារព័ត៌មាន​
​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក - ខាងត្បូង​
Hal Serudin​ ​+65 6838 9675​ [email protected]
 
​កម្ពុជា​
​ជា មករា​ ​+ 855 12 340 968​ ​[email protected] 
 
សូមទស្សនាវីដេអូ

© រក្សាសិទ្ធិដោយ thmeythmey.com