ជាតិ
សេដ្ឋកិច្ច
រយៈពេល​១១​ខែ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ជា​ង​១០៤​លាន​ដុល្លារ
01, Dec 2018 , 3:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចណ៍
 ​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល​១១​ខែ​នេះ មាន​ចំនួន ១០៤,៥២៧,៥៣១​ដុល្លារ ដែល​កើតឡើង​៩.២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​គ្រឹះស្ថាន​អង្គរ​។​

 
​ក្នុង​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ពេញ​១​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវទេសចរ​មក​ទស្សនា ចំនួន ២៣៣,១២៥ នាក់ ថយ ៦,៤៦​ភាគរយ និង​ចំណូល​១០,៥៩៩, ៦០៥ ដុល្លារ ថយចុះ ៧,៤០​ភាគរយ បើ​ធៀប​នឹង​ខែតុលា ២០១៧​។ 
 
​បើ​សរុប​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​មក​ទស្ស​នា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ២,៣២៣,១៦៨ នាក់ បើ​ធៀប​រយៈពេល​ដូចគ្នា​ន​នឹង​ឆ្នាំ​២០១៧​កើន ៦,០៩ ភាគរយ និង​ចំណូល​សរុប កើន ៩,២៧ ភាគរយ​។ នេះ​បើតាម​គ្រឹះស្ថាន​អង្គរ​។ 
 
​គ្រឹ​ស្ថាន​អង្គរ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រយៈពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៨ ចំនួន​៤,៦៤៦,៣៣៦ ដុល្លារ​៕
 
 
 

Tag:
 ទេសចរ​
  អង្គរ​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com