សង្គមអន្តរជាតិ​
អន្តរជាតិ
ចង់បាន​សត្វ​ចិញ្ចឹម​នៅផ្ទះ​មែន​ទេ​? សួរ​ខ្លួនឯង​បួន​សំណួរ​នេះ​សិន​!!
01, Dec 2018 , 9:59 pm        
រូបភាព
​មនុស្ស​ម្នាក់ៗ​តែង​ចង់បាន​សត្វ​ចិញ្ចឹម​នៅក្នុង​គ្រួសារ ដើម្បី​ប្រឡែង​លេង កំដរ​ការ​អផ្សុក ឬ​ដើម្បី​ចាំផ្ទះ​ជាដើម​។ មុន​ចាប់ផ្តើម​មាន​សត្វ​ចិញ្ចឹម វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ស្វែងយល់​ជាមុន តើ​ខ្លះ​ខ្លួន​យើង​មានលទ្ធភាព ឬ​ត្រៀមខ្លួន​ហើយ​ឬ​នៅ​។

 
​បច្ចុប្បន្ននេះ​ការទិញ​សត្វ​ឆ្កែ​ប្រភេទ Husky ដែលមាន​រោម​វែងៗ​កំពុង​ពេញនិយម​បន្តិច​ម្តងៗ​នៅក្នុង​សង្គម​ខ្មែរ​យើង​។ ចំណែកឯ​អ្នក​ខ្លះទៀត​អាច​ចាប់អារម្មណ៍​លើ​ការចិញ្ចឹម​ឆ្មា បក្សី ឬ​ថនិកសត្វ​ផ្សេងៗ​។​
 
 ប៉ុន្តែ​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់​ទាំងអស់នេះ​មិនមែន​ទិញ​មក​សម្រាប់តែ​ចិញ្ចឹម​មួយ​ភ្លែត​ដើម្បី​កែ​អារម្មណ៍​អផ្សុក​នោះទេ​។ អ្នក​ចិញ្ចឹម​គួរ​ចាត់ទុក​សត្វ​ទាំងអស់នេះ​ប្រៀប​ហាក់បីដូចជា​សមាជិក​នៃ​ក្រុមគ្រួសារ​មួយ​ដែរ​។​
 
 ក្នុងប្រទេស​មួយចំនួន ការបោះបង់​សត្វ​ចិញ្ចឹម​ចោល​ដោយ​មិនមាន​ការទទួលខុសត្រូវ គឺជា​អំពើ​ផ្ទុយ​នឹង​ច្បាប់​ដោយ​គេ​អា​ចរង​ការ​ផាក​វិន័យ និង​ការព្រមាន​ផ្សេងៗ​ពី​សំណាក់​ប៉ូលីស​។ សំណួរ​ដែល​អ្នក​ចង់​ចិញ្ចឹមសត្វ​គួរ​ចោទសួរ​ខ្លួនឯង​មាន​ដូចខាងក្រោម​
 
​ទី​១៖ តើ​ក្រុមគ្រួសារ​អ្នកគាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ក្នុងការ​ចិញ្ចឹមសត្វ​ដែរឬទេ​?

​ការចិញ្ចឹម​សត្វ​ហាក់បីដូច​ជាការ​មើលថែ​ទាំ​ទារ​កមួយ​អ៊ីចឹង​។ សត្វ​ឆ្កែ​និង​ឆ្មា​មាន​អាយុ​ចាប់ពី​១២​ដល់​១៨​ឆ្នាំ​អាស្រ័យ​ទៅតាម​ពូជ​។ ចំណែកឯ​បក្សី​អាចមាន​អាយុ​ចន្លោះ​ពី ៥​ទៅ​៣០​ឆ្នាំ​ដោយ​អាស្រ័យ​ទៅតាម​ពូជ​ដូចគ្នា​។ ដូចនេះ​គួរ​ចោទសួរ​ខ្លួន​ឯ ង​និង​អ្នករស់នៅ​ក្នុងផ្ទះ​ជាមុនសិន ថា​តើ​ពួកគេ​គាំទ្រ​គំនិត ចិញ្ចឹមសត្វ​ក្នុង​រយៈ​ច្រើន​ឆ្នាំ​បានដែរ​ឬ​អត់​។​
 
​ទី​២៖ តើ​អ្នក​គួរ​យក​សត្វ​ចិញ្ចឹម​មកពី​កន្លែង​ណា​?
 
​អ្នក​អាចមាន​ជម្រើស​ធំៗ​ពីរ​ដោយ​ការទិញ ឬ​សុំ​កូន​សត្វ​គេ​មក​ចិញ្ចឹម​។ ចំពោះ​សហគមន៍​អ្នកមើល​
​ថែ​សត្វ​ចិញ្ចឹម​នៅ​សិង្ហ​បុរី​បាន​សំណូម​ឲ្យ​ពលរដ្ឋ​ទាំងឡាយ​គួរ​យក​កូន​សត្វ ឬ​សត្វ​ដែល​គ្មាន​ម្ចាស់​មើលថែ​មក​ចិញ្ចឹម​វិញ​។ នេះ​ក៏​ព្រោះថា​មាន​សត្វ​ដែល​គ្មាន​ម្ចាស់​ច្រើនណាស់​កំពុង​រង់ចាំ​ការមើល​ថែរ​របស់​អ្នក ហើយ​ពួកវា​ក៏មាន​តម្លៃថោក​ជាង​សត្វ​ដែរ​។ បើ​អ្នក​ចង់​ទិញ​សត្វ​ចិញ្ចឹម​នៅតាម​ហាង អ្នក​គួរពិនិត្យមើល​ស្តង់ដារ​របស់​ហាង​នោះដែរ​។ តើ​គេ​ពិតជា​បង្កាត់​សត្វ​ទាំង​នោះបាន​ត្រឹមត្រូវ​ពិតប្រាកដ​តាម​ជំនាញ​ដែរ​ឬក៏​អត់​។ 
 
​ទី​៣៖ តើ​អ្នក​អាច​មើលថែទាំ និង​ចិញ្ចឹម​វា​បានល្អ​ដែរឬទេ​?
 
​សត្វ​ខ្លះ​មានតម្លៃ​ថ្លៃ​ខ្លាំង ហើយ​ត្រូវការ​ការមើល​ថែទាំ​ដូចជា​មនុស្ស​ដែរ​។ វ៉ា​ក់​សាំ​ការពារ​ជំងឺ ថ្នាំ​ព្យាបាល ទីកន្លែង​ស្នាក់​នោះ និង​ម្ហូបអាហារ​គឺ​សុទ្ធសឹង​ជា​អ្វីៗ​ដែល​អ្នក​ចិញ្ចឹម​ត្រូវ​ត្រៀម​ទំនុកបម្រុង​។ ម្យ៉ាងទៀត​តើ​អ្នក​បាន​យល់​ពី​វី​ធី​សាស្ត្រ​យល់ដឹង​ពី​អត្ត​ច​រិ​ក​ឬ​ឥរិយាបថ​សត្វ​ដែល​អ្នក​ចិញ្ចឹម​ដែរឬទេ​?
​នេះ​ក៏ដោយ​សារ​សត្វ​អាច​បញ្ចេញ​អាកប្បកិរិយា​ផ្សេងៗ​គ្នា​ក្នុង​ការបង្ហាញ​អារម្មណ៍ (Body Language)​ដែល​វា​ទាមទារ​ឲ្យ​អ្នក​យល់ដឹង​ច្បាស់លាស់​។ 
 
​ទី​៤៖ តើ​អ្នកមាន​ពេល​គ្រប់គ្រាន​សម្រាប់​សត្វ​ចិញ្ចឹម​ដែរឬទេ​?
​គ្មាន​ពេល​គ្រប់គ្រាន់​នេះហើយ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មានការ​បោះបង់​សត្វ​ចិញ្ចឹម​ចោល​។ សត្វ​ចិញ្ចឹម​ដូចជា​សត្វ​ឆ្កែ​ត្រូវការ​ពេលវេលា​រត់​លេង​នៅតាម​ទីវាល​។ ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ សត្វ​ចិញ្ចឹម​ក៏​ត្រូវការ​ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងពេល​វេលា​ដែរ​។ ចំណែកឯ​សត្វ​ខ្លះទៀត​ត្រូវការ​វត្តមាន​អ្នក​ចិញ្ចឹម​នៅ​ជិត​ញឹកញាប់​ដើម្បី​រស់នៅ​ស្រួល​ដែរ​។ ទាំងអស់នេះ​ជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​របស់​សត្វ​ទាំងនោះ​៕ 
 
​ដកស្រង់​ចេញ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia!

Tag:
 សត្វ​ចិញ្ចឹម​
  ឆ្កែ​
  ឆ្មា
© រក្សាសិទ្ធិដោយ thmeythmey.com