សុខភាព
អន្តរជាតិ
តើមានអ្វីកើតឡើងលើរូបរាង្គកាយយើង ពេលយើងផ្តាច់បារី?
× ពេលខ្លះការផ្តាច់បារីមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ វាត្រូវការការតាំងចិត្តខ្ពស់ពីសំណាក់បុគ្គលដែលញៀនបារីនោះ និងត្រូវមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមគ្រួសារ។ ប៉ុន្តែគេត្រូវយល់ការផ្តាច់បារីមានគុណប្រយោជន៍ច្រើន ហើយសុខភាពរបស់អ្នកជក់ប្រែប្រួលជាបន្តបន្ទាប់ដែរ។
អង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថា ក្នុងរយៈពេលត្រឹម ២០នាទីក្រោយការពិសាបារី ចង្វាក់បេះដូចអ្នកជក់ត្រឡប់មកសភាពដើមធម្មតាវិញ។ ១២ម៉ោងក្រោយការផ្តាច់បារី បរិមាណឧស្ម័នពុល កាបូនម៉ូណូអុកស៊ីត ត្រូវបានលាងជម្រះចេញពីសារពាង្គកាយ។
ចាប់ពីមួយខែឡើងទៅ សកម្មភាពក្អក និងថប់ដង្ហើមត្រូវបានកាត់បន្ថយយ៉ាងច្រើន។ ក្រោយរយៈពេលមួយឆ្នាំ ឪកាសក្នុងការកើតមានជំងឺស្ទះសរសៃឈាមបេះដូចត្រូវបានកាត់បន្ថយជាងពាក់កណ្តាលបើប្រៀបធៀបនឹងអ្នកជក់បារីញឹកញាប់។
ប្រាំឆ្នាំក្រោយ មានការកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល។ ១០ឆ្នាំក្រោយមកទៀត ឪកាសក្នុងការចាប់យកជំងឺមហារីកសួតថយចុះពាក់កណ្តាលបើប្រៀបនឹងអ្នកមិនជក់បារី។ ១៥ឆ្នាំក្រោយមក បេះដូងអ្នកមានសភាពល្អធម្មតាដូចអ្នកមិនជក់បារីដែរ។
យ៉ាងណាក៏ដោយ បើសិនជាអ្នកមិនចង់បណ្តោយខ្លួនឲ្យពឹងផ្អែកលើផ្សែងបារីទេនោះ អ្នកគប្បីគួរតែជ្រើសរើសការមិនជក់បារីតាំងពីដើមទី៕
© រក្សាសិទ្ធិដោយ thmeythmey.com