ជាតិ
សង្គមជាតិ
លោក អ៊ឹម អៀន ប្រឹង​រកលុយ​ចាយ​ខ្លួនឯង ដោយ​មិន​រង់ចាំតែ​លុយ​កូន​ឡើយ​
02, Dec 2018 , 7:59 pm        
រូបភាព
ដោយ:
​ព្រៃវែង​៖ លោក អ៊ឹម អៀន វ័យ​៥៧​ឆ្នាំ បាន​ប្រកបមុខរបរ​លក់​នំ​និង​ភេសជ្ជៈ​បន្តិចបន្តួច​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន កំចាយមារ អស់​រយៈពេល​៩​ឆ្នាំ​មកហើយ​។ លោក​និង​ភរិយា រស់នៅក្នុង​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ ក្នុងចំណោម​កូនប្រុស​ស្រី​៧​នាក់ មានកូន​ប្រុស​២​នាក់ បានរស់នៅ​ជាមួយ​លោក ដោយ​ប្រកបមុខរបរ​ជាជាង​កាត់សក់​។


​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក អ៊ឹម អៀន បាន​ថ្លែងថា ថ្វីបើ​លោក មាន​វ័យ​ចំណាស់​ហើយក៏​ដោយ ក៏​លោក នៅតែ​ខំ​ប្រឹងរក​ចំណូល​ដែរ ដោយ​គិតថា ការ​ចាំ​លុយ​កូន​ផ្តល់​ឲ្យ វា​មិន​ដូច​លុយ ដែល​រកបាន​ដោយ​ខ្លូន​ឯង​ឡើយ​។ លោក ប្រាប់ថា ឥ​វ៉ាន់ ដែល​លោក​ទៅ​ទទួល​ពី​ផ្សារ​នោះ លោក គ្មាន​ប្រាក់​ដើម្បី​ឲ្យ​គេ​ទេ ប៉ុន្តែ​លោក សុំ​ជំពាក់​គេ​សិន ហើយ​សង​វិញ​បន្ទាប់ពី​លោក យក​ឥ​វ៉ាន់​ទាំងនោះ មក​លក់ដាច់​អស់​។ 
 
​លោក អ៊ឹម អៀន បន្តថា ប្រាក់​ដែល​លក់បាន យកទៅ​សង​ថ្លៃ​ឥ​វ៉ាន់​គេ​វិញ ក្នុង​មួយ​លើកៗ​គឺ​ចំនួន​ពី​១៣​ទៅ​១៥​ម៉ឺន​រៀល និង​អាច​ទទួលបាន​ប្រាក់ចំណេញ​ពី​២​ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និង​សម្រាប់ធ្វើ​បុណ្យទាន​ផងដែរ​។ 
  
 
​មុខរបរ​លក់​នំ​និង​ភេសជ្ជៈ​នេះ អាច​ឲ្យ​លោក មាន​ប្រាក់​សម្រាប់​ទិញ​ម្ហូបអាហារ និង​ធ្វើបុណ្យ​បាន​ដូច​គេឯង​ដែរ ដោយសារតែ​ការគាំទ្រ​ពី​កូនសិស្ស តែងតែ​មក​ទិញ​នំ និង​ភេសជ្ជៈ​របស់លោក​ជា​រៀង​រាស់​ថ្ងៃ​។ លោក បាន​បន្លែ​ម​ថា ពេលខ្លះ​កូនសិស្ស​មក​ទិញ​នំ​និង​ភេសជ្ជៈ​របស់លោក មាន​លុយ​មកជា​មួយ តែ​ពេលខ្លះ​ក៏​គ្មាន​លុយ តែ​លោក​នៅតែ​លក់​នំ​និង​ភេសជ្ជៈ​ឲ្យ ព្រោះ​លោក​អាណិត​។ 
 
​លោក អ៊ឹម អៀន និយាយថា ដោយសារតែ​លោក ទទួលបាន​ការស្រលាញ់​និង​ចូលចិត្ត ពី​កូនសិស្ស​វិញ កូនសិស្ស​ទាំងនោះ ក៏បាន​មក​ជូ​យ​ទិញ​និង​បបួល​មិត្តភក្តិ​មកជា​មូ​យ​ថែម​ទៀតផង ដែរ ដែល​ធ្វើ​ឲ្យ​លោក កាន់តែ​លក់ដាច់ ហើយ​ធ្វើ​ឲ្យ​លោក មាន​ជីវភាព​ធូរស្រាល​បាន​មួយកម្រិត​៕ 
 
 

 

Tag:
 អ៊ឹម អៀន​
  លក់ដូរ​
© រក្សាសិទ្ធិដោយ thmeythmey.com