ជាតិ
សង្គមជាតិ
ធាតុ​របស់​វេជ្ជបណ្ឌិត Beat Richner នឹង​យកមក​តម្កល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប នៅ​ថ្ងៃទី​០៥ ធ្នូ
02, Dec 2018 , 5:12 pm        
រូបភាព
ដោយ:
 
​សៀមរាប​៖ ធាតុ​របស់​វេជ្ជបណ្ឌិត Beat Richner ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុកថា​ជា​វីរបុរស​ជួយសង្គ្រោះ​កុមារ​កម្ពុជា នឹង​យកមក​តម្កល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៥ ខែ​ឆ្នូ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​គោរព​វិញ្ញាណក្ខន្ធ​របស់លោក ។ នេះ​បើតាម​លោក  គី សាន់​ទី នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរ​សព្ទ​។



​លោក គី សាន់​ទី នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បាន​ប្រាប់​មូលហេតុ​ដែល​នាំយក​ធាតុ​របស់លោក​វេជ្ជបណ្ឌិត Beat Richner មក​កម្ក​ល់​នៅ​កម្ពុជា គឺ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងមូល បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់លោក Beat Richner និង​រំលឹក​ពី​ការលះបង់ និង​ការតស៊ូ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​។ លោក គី សាន់​ទី បញ្ជាក់ថា​៖« ខាង​មន្ទីរពេទ្យ​គន្ធបុប្ផា​យើង នឹង​និមន្ត​ព្រះសង្ឃ​៧០០​អង្គ ដើម្បី​មក​បង្សុកូល និង​សូត្រមន្ត ដើម្បី​ឧទ្ទិស​វិញ្ញាណក្ខន្ធ​ដល់​លោក ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​គោរព​ស្រឡាញ់​គាត់ អាចមក​អុជ​ធូប​គាត់​បាន ដើម្បី​កុំ​ឲ្យ​ភ្លេច​គាត់ ដែល​គាត់​បាន​លះបង់​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​ខ្មែរ​»​។  
 
​រម្លឹក​ពី​លោក Beat Richner លោក សាន់ ទី បានបង្ហាញ​ពី​អារម្មណ៍​ស្រណោះ​នឹកនា​ដល់​លោក Beat Richner ផងដែរ​។  ​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ នឹង​យាង​ព្រះរាជទាន ធូប​ទាន និង​កម្រងផ្កា ក្នុង​ពិធី​ប​ង្សុ​កុល នា​ចេតិយ​តម្កល់​អដ្ឋិ​លោក​វេជ្ជបណ្ឌិត Beat Richner នៅ​ថ្ងៃទី​៦ ធ្នូ​ផងដែរ ។​
អត្ថបទទាក់ទង
​សូម​រម្លឹកថា លោក Beat Richner បានទទួល​មរណភាព​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារ​ជំងឺ​ក្នុង​វ័យ​៧១​ឆ្នាំ នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស​៕ 
 

Tag:
 Beat Richner
 ​គន្ធបុប្ផា​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com