អត្ថបទពាណិជ្ជកម្ម
តារា​ផេ ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង BIMA ដើម្បី​សម្រួល​ដល់​ការបង់ប្រាក់​របស់​អតិថិជន​
03, Dec 2018 , 9:56 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក មាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម តារា​ផេ ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បាន​សហការ​ជាមួយ ក្រុមហ៊ុន​ធានារ៉ាប់រង BIMA ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ក្នុង​ការផ្តល់សេវា​ធានារ៉ាប់រង ដើម្បី​ផ្តល់​សេវា​បង់ប្រាក់​ធានារ៉ាប់រង តាមរយៈ​ភ្នាក់ងារ តារា​ផេ​។ កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំងពីរ នឹងធ្វើ​ឲ្យ​ការបង់ប្រាក់​របស់​អតិថិជន កាន់តែ​ងាយស្រួល​។
 
​ចាប់ពី​ថ្ងៃនេះ​តទៅ អតិថិជន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង BIMA ទាំងអស់ អាច​បង់ប្រាក់​ធានារ៉ាប់រង​ប្រចាំខែ ឬ​ប្រចាំឆ្នាំ​របស់ខ្លួន នៅតាម​បណ្តា​ភ្នាក់ងារ តារា​ផេ ដែលមាន​ច្រើនជាង 2,400 កន្លែង​នៅ​ទូទាំងប្រទេស ឬក៏​បង់​ផ្ទាល់​ដោយ​ខ្លួនឯង តាមរយៈ​កម្មវិធី តារា​ផេ App ដោយ​មិន​គិតថ្លៃ​សេវា​។ កិច្ចសហការ​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល ចំណេញ​ពេលវេលា និង​ផ្តល់​ជម្រើស​បន្ថែម​ដល់​អតិថិជន ក្នុងការ​បង់ប្រាក់​ធានារ៉ាប់រង​ទូទាំង​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ជាមួយ​ភ្នាក់ងារ តារា​ផេ​។ 
 
​ងាយៗ ក្នុងការ​បង់ប្រាក់​ធានារ៉ាប់រង BIMA អតិថិជន​គ្រាន់តែ ប្រាប់​លេខ​ទូរស័ព្ទ និង​លេខ​កូដ​បង់ប្រាក់ ដែល​លោកអ្នក​បាន​ទិញ (2248 ឬ 2462) ទៅ​ភ្នាក់ងារ តារា​ផេ ឬ ជ្រើសរើស​លេខ​កូដ (2248 ឬ 2462) ដែល​លោកអ្នក​បាន​ទិញ​ដោយ​ខ្លួនឯង នៅក្នុង​កម្មវិធី​ទូរស័ព្ទ តារា​ផេ  និង​បញ្ជាក់ ឬ​ប​ញ្ជូ​ល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់ ជាការ​ស្រេច​។​
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​ធានារ៉ាប់រង BIMA បានផ្តល់​ការការពារ​ដល់​អតិថិ​ជន ជាង 30 លាន​នាក់ រួចមកហើយ​ក្នុង 14 ប្រទេស  រួមមាន​ទ្វីប​អ៊ឺ​រុ​ប ទ្វីបអាស៊ី និង​អាមេរិក​ឡាទីន​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ 081 799 888  ឬ 023 989 809 ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ  ឬ ទូរស័ព្ទ​ទៅកាន់ ក្រុមហ៊ុន​ធានារ៉ាប់រង BIMA តាមរយៈ​លេខ 010 242 248  ឬ​ទំនាក់ទំនង​ទៅកាន់​ហ្វេ​ស​ប៊ុ​ក របស់ BIMA Cambodia សម្រាប់​ព័ត៌មាន​បន្ថែម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com