ការប្រកួតវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ ២០២០ ត្រូវបានចាប់ឆ្នោតរើសពូលរួចរាល់អស់ហើយដែលប្រព្រឹត្តទៅនៅទីក្រុងឌុយប្លាំង សាធារណរដ្ឋអៀរឡង់ នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិទាំង ៥៥ នៅតំបន់អឺរ៉ុបនឹងចាប់ផ្តើមការប្រកួតជម្រុះ Euro 2020 ចាប់ពីខែមីនា រហូតដល់ខែវិច្ឆិកាឆ្នាំ២០១៩ តទៅ ដើម្បីរើសយក២៤ក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតត្រូវចែកចេញជា១០ពូលពី A ដល់ J ដោយក្នុងមួយពូលមាន ៥ក្រុម និងខ្លះមាន៦ក្រុម។
អង់គ្លេសស្ថិតនៅពូល A ត្រូវប្រជែងជាមួយ សាធារណរដ្ឋឆែក ប៊ុលហ្គារី មុងតេណេហ្គ្រោ និង កូសូវ៉ូ។
ពូល B មាន៥ក្រុម រួមមាន ព័រទុយហ្គាល់ អ៊ុយក្រែន ស៊ែប៊ី លីទុយអានី និង លុចសំបូ
ពូល C មាន៥ក្រុម រួមមាន ហូឡង់ ជាមួយម្ចាស់ការពារជើងឯក អាល្លឺម៉ង់ អៀរឡង់ខាងជើង អេស្តូនី និង បេឡារុស
ពូល D មាន៥ក្រុម រួមមាន ស្វីស ដាណឺម៉ាក អៀរឡង់ ហ្សកហ្ស៊ី និង ហ្ស៊ីប្រាល់តា
ពូល E មាន៥ក្រុម រួមមាន ក្រូអាស៊ី វេលសិ៍ ស្លូវ៉ាគី ហុងគ្រី និង អាស៊ែបៃហ្សង់
ពូល F មាន៥ក្រុម រួមមាន អេស្ប៉ាញ ស៊ុយអែត ន័រវែស រូម៉ានី កោះហ្វារ៉ូ ម៉ាល់ត៍
ពូល G មាន៦ក្រុម រួមមាន ប៉ូឡូញ អូទ្រីស អ៊ីស្រាអែល ស្លូវ៉ានី ម៉ាសេដ្វាន និង ឡេតូនី
ពូល H មាន៦ក្រុម រួមមាន ជើងឯក World Cup បារាំង អ៊ីស្លង់ តួកគី អាល់បានី ម៉ុលដាវី និងអង់ដូរ៉ា
ពូល I មាន៦ក្រុម រួមមាន បែលហ្ស៊ិក រុស្ស៊ី ស្កុតឡែន ស៊ីប កាហ្សាក់ស្ថាន និង សាំងម៉ារ៉ាំង
ពូល J មាន៦ក្រុម រួមមាន អ៊ីតាលី បូស្ន៊ី ហ្វាំងឡង់ ក្រិក អាមេនី និង លិចតិនស្តាញ៕