ជាតិ
សេដ្ឋកិច្ច
ប្រេងសាំង​បន្ត​ធ្លាក់​ថ្លៃ នៅត្រឹម ៣៤៥០ រៀល​ក្នុង​មួយ​លីត្រ​
03, Dec 2018 , 11:44 am        
រូបភាព
​តម្លៃ​ប្រេងសាំង​ធម្មតា បាន​បន្ត​ធា្ល​ក់​ថ្លៃ​នៅត្រឹម ៣៤៥០ រៀល​ក្នុង​មួយ​លីត្រ​។ តម្លៃ​នេះ​បាន​ថយចុះ​២០០​រៀល បើ​ធៀប​ទៅនឹង ១៥​ថ្ងៃមុន​។ ជាមួយគ្នានេះ តម្លៃ​ប្រេងម៉ាស៊ូត ក៏បាន​ធា្ល​ក់​ថ្លៃ​នៅត្រឹម ៣៥០០​រៀល ក្នុង​មួយ​លីត្រ​ផងដែរ ដែល​ចុះថ្លៃ​ពី​៣៨០០​រៀល​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។

 
​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម តម្លៃ​ប្រេង​ឥន្ទ​នៈ​នេះ ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥​ធ្នូ​។ នេះ​ជាត​ម្លៃ​អតិបរមា ដែល​គ្រប់​ស្ថានីយ​/​ដេប៉ូ ទាំងអស់ មិនអាច​លក់​លើសពីនេះ​៕

Tag:
 សេដ្ឋកិច្ច​
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com