ជាតិ
អត្ថបទពាណិជ្ជកម្ម
ខួប​១៥​ឆ្នាំ AMK មាន​មោទកភាព​ខ្ពស់ ដែល​បានផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ឋិតថេរ​ដល់​អតិថិជន​
03, Dec 2018 , 4:22 pm        
រូបភាព
ដោយ:
​សៀមរាប​៖ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​កន្លងទៅ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​អបអរសាទរ​ខួប​១៥​ឆ្នាំ នៃ​វឌ្ឍនភាព​របស់ខ្លួន​នៅលើ​ទឹកដី​អង្គរ​ដ៏​អច្ឆរិយ នា​ខេត្តសៀមរាប​។ ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ អេ អឹម ខេ បានសម្រេច​លទ្ធផល​គួរ​ជាទី​មោ​ទក តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​តំបន់​ជនបទ​ដាច់ស្រយាល​។ ពិធី​អបអរសាទរ​នេះ ត្រូវបាន​ប្រា​រព​ធ្វើឡើង​ជាមួយគ្នា នឹង​កិច្ចប្រជុំ​ថ្នាក់​គ្រប់គ្រង​ប្រចាំឆ្នាំ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​។​
 
​អេ អឹម ខេ វិវត្តន៍​មកពី​កម្មវិធី​ឥណទាន​ខ្នាតតូច របស់​អង្គការ Concern Worldwide នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។  ដោយសារ​ប្រតិ​ប​តិ្ត​ការ​មានការ​រីកចម្រើន ក្នុង​ឆ្នាំ​២០០២ អង្គការ Concern បាន​បង្កើត​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ ដាច់ដោយឡែក​មួយ គឺ អេ អឹម ខេ​។ នៅ​ឆ្នាំ ២០០៣ អេ អឹម ខេ បានធ្វើ​ប្រតិ​ប​តិ្ត​ការ​ដោយ​ឯករាជ្យ ពី​អង្គការ Concern ហើយ បន្ទាប់មក​ទទួលបាន​អា​ជា្ញ​ប័ណ្ណ ពី​ធនាគារជាតិ នៃ​កម្ពុជា​នៅ​ឆ្នាំ ២០០៤​។​




 
​បច្ចុប្បន្ន អេ អឹម ខេ បាន​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​មួយ ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ នៅ​ប្រទេស​កម្ពុជា​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អេ អឹម ខេ តែងតែ​អភិវឌ្ឍ​ខ្លួន​ឥតឈប់ឈរ ដោយ​កែលម្អ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ និង​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មីៗ ជាប្រចាំ​ដែលមាន​លក្ខណៈ​បត់បែន និង​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង ជាពិសេស​ដើម្បី​ដើរ​ឱ្យទាន់ ការរីកចម្រើន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​សកលលោក​។​




 
​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ និង​កិច្ចប្រជុំ​ថ្នាក់​គ្រប់គ្រង លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍ថា រយៈពេល​១៥​ឆ្នាំនេះ អេ អឹម ខេ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ លោក គា បូរាណ​រៀបរាប់​ដូច្នេះ​៖«​នៅក្នុង​ឆ្នាំ​២០១០ អេ អឹម ខេ យើង បានទទួល​អ​ជ្ញា​បណ្ណ​ប្រាក់​សន្សំ ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១១ អេ អឹម ខេ ដាក់​ដំណើរការ សេវា​ផ្ទេរប្រាក់​ទូទាំងប្រទេស និង​ឆ្នាំ​២០១៣ យើង​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATM/CDM)​។ អ្វីដែល​សំខាន់​ទៀត​នោះ យើង​ទើបតែ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ធនាគារ​ស្នូល T24 បាន​ជោគជ័យ ដោយ​ប្រព័ន្ធ​ថ្មី​នេះ ធ្វើឱ្យ​ការងារ​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​»​។​




 
​បើតាម​នាយក​ប្រតិបត្តិ អេ អឹម ខេ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៨​នេះ អេ អឹម ខេ សម្រេចបាន​លទ្ធផល​គួរ ឱ្យ​កត់សម្គាល់ ក្នុងនោះ​អតិថិជន​ចំនួន​ជាង ៨៤ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៤៧​លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៤៦​លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០ កន្លែង​នៅ​ទូទាំងប្រទេស​។ ចំណែកឯ​ចំនួន​បុគ្គលិក​វិញ គឺ​កើន​ឡើងដល់​ជាង ២,៧០០​នាក់​។ នេះ​ជាការ​បញ្ជាក់​របស់លោក បូរាណ មុននឹង​បន្តទៀត​ដូច្នេះ​៖«​លទ្ធផល​ទាំងនេះ នឹង​មិនអាច​កើតមាន​ទេ ប្រសិនបើ​មិនមាន​ការចូលរួម​ពី​បុគ្គលិក អេ អឹម ខេ គ្រប់​ជាន់ថ្នាក់​។ ការរីកចម្រើន​នេះ គឺ​ដោយសារតែ​បុគ្គលិក អេ អឹម ខេ មានការ​តាំងចិត្ត​ខ្ពស់ និង​បាន​ចូលរួម​យ៉ាងសកម្ម​គ្រប់​សកម្មភាព​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បុគ្គលិក​ទាំងអស់ ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ ដោយ​មិន​គិតពី​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ក្នុង       រយៈពេល​ពេញ​១៥​ឆ្នាំ​មកនេះ និង​បាន​ជួយ​ឱ្យ អេ អឹម ខេ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​គួ​ជាទី​គាប់ចិត្ត​»​។​


 
​គួ​បញ្ជាក់ថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com