ជាតិ
ឆ្នាំ​សិក្សា​២០១៧-២០១៨ មាន​ជនពិការ​ភាព​ជាង ៦​ម៉ឺន​បាន​ចូលរៀន​
03, Dec 2018 , 10:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​២០១៧-២០១៨ មាន​ជនពិការ សរុប​ចំនួន​៦០ ៦១០​នាក់ ដែល​បាន​ចូលរៀន​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ រហូត​ឧ​ត្ត​មសិ​ក្សា​។ ក្នុងនោះ​មាន​កម្រិត​ម​ត្តេ​យ្យ​សិក្សា​មាន ២ ៥៤៦​នាក់  កម្រិត​បឋមសិក្សា​មាន​៤៣ ៣៤៤​នាក់ កម្រិត​អនុវិទ្យាល័យ​មាន​៨ ៩៤៨​នាក់ កម្រិត​វិទ្យាល័យ​មាន​៥ ៤១៩​នាក់  កម្រិត​ឧ​ត្ត​មសិ​ក្សា​មាន​៣៥៣​នាក់​។

 
​យោងតាម​សារលិខិត​របស់    សម្តេច ហ៊ុន សែន ថ្ងៃទី​៣​ធ្នូ  ក្រៅពី​ជន​មាន​ពិការ​ខាងលើ ក៏មាន​ជន​មាន​ពិការភាព​ក្រីក្រ​នៅតាម​សហគមន៍​៨៧០០​នាក់ បាន និង​កំពុង​ទទួលបាន​នូវ​ផលប្រយោជន៍ តាមរយៈ​ការផ្ដល់​របប​គោលនយោបាយ ដើម្បី​រួមចំណែក​អនុវត្ត​យុទ្ធសាស្ដ្រ​ជាតិ និង​គោលនយោបាយ​ជាតិ​នានា ទាក់ទិន​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ​។​
 
​ក្នុងនោះ រាជរដ្ឋាភិបាល បានផ្ដល់​កម្មសិទ្ធិ​ដីធ្លី និង​បាន​កសាង​លំនៅឋាន ជូន​ជន​មាន​ពិការភាព​តា​កែន​កោះស្លា តំបន់​អភិវឌ្ឍ​ជន​មាន​ពិការភាព​ខេត្តកំពត ៣១៧ នៅ​ស្រុក​គូលែន ខេត្តសៀមរាប និង​នៅ​ភ្នំ​ឆ័​ត្រ ខេត្តបន្ទាយមានជ័យ​។​
 
​បច្ចុប្បន្ន ជន​មាន​ពិការភាព​បាន​ចង​ក្រុម​ជួយ​ខ្លួនឯង មាន​១៩៥០​ក្រុម និង​អង្គការ​ជន​មាន​ពិការភាព​ចំនួន​៧០ ដែលមាន​ជន​មាន​ពិការភាព​សរុប​២៨,០០០​នាក់​។  ក្នុង​ឆ្នាំ​២០១៨ ជន​មាន​ពិការ​ចំនួន​៣៦៣​នាក់ បានទទួល​ការផ្ដល់សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មុខរបរ​។​
​សូម​រម្លឹកថា នេះ​ជា​លើក​ខួប​ទី​២០​នៃ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា និង​ទី​៣៦ សម្រាប់​ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១៨៕

Tag:
 ពិការ​
 ​ក្រីក្
© រក្សាសិទ្ធិដោយ thmeythmey.com