សូមស្វាគមន៍វត្តមានទឹកគោ Gold Milk ដែលទើបមកដល់ទីផ្សារស្រុកយើង ថែមទាំងមានលក់តែនៅក្នុងហាង បេប៊ីអោតឡេត (Baby Outlet) តែប៉ុណ្ណោះ។ Gold Milk បានពាំនាំអត្ថប្រយោជន៍របស់ទឹកដោះគោពិសេសៗជាច្រើន ខុសពីទឹកដោះគោដទៃ ដែលយកមកពីសត្វគោ ដោយគេចិញ្ចឹមនៅលើកោះ Guernsey ក្នុងចក្រភពអង់គ្លេស ជិតឆ្នេរប្រទេសបារាំង ទើបពួកគេហៅគោទាំងនោះថា គោ Guernsey ។ អ្នកបង្កាត់ពូជគោ Guernsey តែងតែចាត់ទុកទឹកដោះគោនេះថា មានភាពពិសេសដែលទឹកដោះដទៃទៀតមិនមាន។
ការស្រាវជ្រាវធ្វើឲ្យពួកគេគាត់កាន់តែយល់ពីតម្លៃរបស់ទឹកដោះគោនេះ ច្រើនឡើងៗ។ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ ពីគុណភាពនៃទឹកដោះគោនេះ មានកម្រិតខ្ពស់ជាងទឹកដោះគោផ្សេងទៀត។ ទឹកដោះគោនេះមានផ្ទុកជាតិប្រូតេអ៊ីន ចំនួន 12%, ក្រែមចំនួន 30%, វីតាមីន D ចំនួន 33%, វីតាមីន A ចំនួន 25% និង 15% ជាតិកាល់ស្យូមច្រើនជាងទឹកដោះគោដទៃ។
បន្ទាប់មកទៀត យើងនឹងណែនាំអ្នកទាំងអស់គ្នា ឲ្យបានស្គាល់ពីអត្ថប្រយោជន៍នៃទឹកដោះគោ Gold Milk នេះ ថាវាមានអត្ថប្រយោជន៍ដល់កម្រិតណា។
ប្រូតេអ៊ីន A2
សត្វគោ Guernsey ភាគច្រើនផលិតទឹកដោះដែលមានផ្ទុកជាតិប្រូតេអ៊ីន A2 (ប្រូតេអ៊ីន ដែលល្អជាងប្រូតេអ៊ីន A1 និងជីវជាតិស្រូបចូលបំប៉នសារពាង្គកាយបានរហ័ស) ។
ការទទួលទានទឹកដោះគោ ដែលមានប្រូតេអ៊ីន A2 មិនប៉ះពាល់ដល់អ្នកមាន អាឡែកហ្សី ពោះវៀន ឬអ្នកមានរោគសញ្ញារលាកពោះវៀននោះទេ។ ទោះបីជាកុមារមានជំងឺកន្ទួលស្បែក, គ្រុនក្តៅនិងក្អក ក៏អាចផឹកបានដែរ។ ការស្រាវជ្រាវចុងក្រោយ បានធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងរកឃើញចំណុចពិសេសមួយបន្ថែមទៀត អំពីទឹកដោះគោនេះ។ ការស្រាវជ្រាវនោះ បង្ហាញថាចំនួន 96 ភាគរយ នៃទឹកដោះគោ Guernsey គឺជាប្រូតេអ៊ីន A2 ខណៈពេលដែលគោផ្សេងទៀត ផលិតទឹកដោះគោប្រូតេអ៊ីន A1 ។
ដើមឡើយសត្វគោដែលគេចិញ្ចឹមយកទឹកដោះនោះ សុទ្ធតែមានផ្ទុកសារជាតិប្រូតេអ៊ីន A2 នៅក្នុងទឹកដោះរបស់ពួកគេ ប៉ុន្តែការបង្ខំយកចំនួនទឹកដោះលើសប្រមាណ បង្ខំឲ្យសត្វគោទាំងនោះ ផលិតបានត្រឹមប្រូតេអ៊ីន A1 ប៉ុណ្ណោះ ទើប Gold Milk គិតប្រយោជន៍រួមជាសំខាន់ និងបូមយកទឹកដោះគោ Guernsey តាមសម្រួល មិនបង្ខំនោះទេ គឺមានរដូវកាលដែលអាចបូមទឹកដោះបានល្អ ពោរពេញដោយប្រូតេអ៊ីន A2 គ្រប់គ្រាន់។
កាល់ស្យូម
មនុស្សភាគច្រើនដឹងថា ជាតិកាល់ស្យូម គឺជាធាតុជំនួយដ៏សំខាន់នៅក្នុងឆ្អឹង និងធ្មេញ ដែលផ្តល់ឱ្យឆ្អឹងនូវភាពរឹងមាំជាងធម្មតា។ មានអ្នកដឹងតិចតួចណាស់ ថាសរីរាង្គសំខាន់ៗ និងមុខងាររបស់រាងកាយ ដូចជាបេះដូង និងការរំលាយអាហាររបស់អ្នក ត្រូវការជាតិកាល់ស្យូមគ្រប់គ្រាន់ ដើម្បីដំណើរការបានល្អបំផុត។ សារធាតុនេះ ក៏ជួយអោយសាច់ដុំដំណើរការល្អ រួមទាំងការគ្រប់គ្រងការកន្ត្រាក់នៃបេះដូង ជួយរំលាយកំណកឈាម និងជំនួយក្នុងការចម្លងឈាមនៃសរសៃប្រសាទ បានប្រសើរផងដែរ។
វីតាមីន D
រាងកាយត្រូវការវីតាមីន D ដើម្បីជួយវាឱ្យស្រូបយកជាតិកាល់ស្យូម ប្រកបដោយប្រសិទ្ធភាពនិងទាញផលប្រយោជន៍ ពីអត្ថប្រយោជន៍របស់វា។ ជាមួយនឹងកាល់ស្យូម និងវីតាមីន D ត្រូវបានរកឃើញដោយធម្មជាតិ នៅក្នុងទឹកដោះគោ Guernsey ក្នុងកម្រិតខ្ពស់ជាងទឹកដោះគោផ្សេងៗផងដែរ។
អូមេហ្គា -3
ទោះបីសារធាតុខ្លាញ់នេះ ត្រូវបានគេទទួលស្គាល់ថាមានសារៈសំខាន់ សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍អស់ជាច្រើនទសវត្សមកនេះពិតមែន តែវាទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះដែលខ្លាញ់អូមេហ្គា 3 ទទួលបានការយកចិត្តទុកដាក់ច្រើន។
ផលប្រយោជន៍ដែលបានមកពីអូមេហ្គា 3 រួមមានការជួយបង្កើនចរន្តឈាម,កាត់បន្ថយសម្ពាធឈាម, បន្ថយកម្រិតខ្លាញ់ក្នុងឈាម និងអាចបន្ថយហានិភ័យនៃការគាំងបេះដូង និងធ្វើឱ្យជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ប្រែជាធូរស្រាលជាងមុន។ ការសិក្សាជាច្រើន ក៏បានរាយការណ៍ពីអត្ថប្រយោជន៍របស់អូមេហ្គា 3 នេះ ប្រឆាំងនឹងជំងឺមហារីកផងដែរ។
Beta-Carotene
Beta-carotene ត្រូវបានគេស្គាល់ថាជាអង់ទីអុកស៊ីដង់ និងបង្កើនភាពស៊ាំ ជាមួយនឹងប្រូតេអ៊ីនប្រឆាំងនឹងភាពចាស់។ អត្ថប្រយោជន៍ជាច្រើន ដែលត្រូវបានគេសន្មត់ថា beta-carotene គឺជួយការពារសុខភាពភ្នែក, ជួយការពារជំងឺស្បែក និងជំនួយក្នុងការពង្រឹងឆ្អឹង និងធ្មេញ។
ថ្មីៗនេះ ការស្រាវជ្រាវបានបង្ហាញថា beta-carotene អាចជួយការពារប្រឆាំងនឹងជំងឺបេះដូងនិងអាចបន្ថយហានិភ័យនៃជំងឺមហារីក មួយចំនួនបានផងដែរ។ មូលនិធិជំងឺមហារីករបស់អាមេរិក Inc បានបោះពុម្ពផ្សាយព័ត៌មាន ដែលបញ្ជាក់ថា របបអាហារដែលសម្បូរទៅដោយអាហារដែលមានវីតាមីន A, វីតាមីន C និង beta carotene អាចបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនពិតមែន។ ការរកឃើញនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសិក្សាស្រដៀងគ្នាជាច្រើន ដូច្នេះយើងអាចរកសារធាតុទាំងនេះនៅក្នុងទឹកដោះគោ Gold Milk ។
សូមបញ្ជាក់ម្តងទៀតផងដែរថា ទឹកដោះគោ Gold Milk នេះ ជាទឹកដោះរបស់សត្វគោនៅលើកោះ Guernsey ដែលពោរពេញដោយប្រូតេអ៊ីន A2, កាល់ស្យូម, អូមេហ្គា 3, សារធាតុ Beta-Carotene និងសារជាតិមានប្រយោជន៍ដល់សុខភាពមួយចំនួនទៀត ហើយអ្នកអាចរកទិញ ទឹកដោះគោ Gold Milk នេះ នៅហាង បេប៊ីអោតឡេត តែប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)