អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​2018 របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​
03, Dec 2018 , 6:39 pm        
រូបភាព
ដោយ:
​នា​ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2018 ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​5 ប្រចាំឆ្នាំ 2018 របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(SECC) នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។ ខេត្ត​នេះ គឺជា​គោលដៅ​ទីមួយ ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំ ដែល​រួមមាន​ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​។ ភ្ជាប់​ជាមួយនឹង​ប្រធានបទ «​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​» សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ ផ្តោត​សំខាន់​លើ​ការផ្សព្វផ្សាយ និង​ពង្រីក​ការយល់ដឹង អំពី​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ទូទាំងប្រទេស​កម្ពុជា ការកសាង​ទំនុកចិត្ត​របស់​វិនិយោគិន និង​ការរៀបចំ​ឱ្យ​វិនិយោគិន មាន​ភាព​រួចរាល់​សម្រាប់​ការវិនិយោគ​នេះ​។​

​មុនពេល​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បានរៀបចំ​សិក្ខាសាលា សម្រាប់​ក្រុម​សិក្ខាកាម​ផ្សេងៗ​គ្នា និង​បាន​សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្នុងការ​រៀបចំ​វេទិកា ក៏ដូចជា​ព្រឹត្តិការណ៍​ផ្សេងៗ​នៅ​ទីក្រុង​ភ្នំពេញ ដែលជា​រាជធានី​នៃ​ប្រទេស​កម្ពុជា​។​
 
​ក្នុង​ពិធី​បើក​សិក្ខាសាលា លោក សៀង ធី​រិ​ទ្ធ អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បានលើកឡើង​ពី​បេសកកម្ម​របស់ SECC ក្នុងការ​លើកកម្ពស់​កា​រ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ និង​លើកទឹកចិត្ត​ដល់​សិក្ខាកាម ឱ្យ​ស្វែងរក​ចំណេះដឹង​អំពី​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​ពិចារណា​ជួញដូរ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​នេះ​។ 


 
 ថ្លែង​នាឱកាស​នោះដែរ លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ បានបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ការរីកចម្រើន​នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​ក្របខណ្ឌ​បទ​ប្ប​ញ្ញ​តិ ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ធានា​យន្តការ​នៃ​ការជួញដូរ និង​ការការពារ​វិនិយោគិន​តម្លាភាព​ឱ្យ​ប្រកបដោយ​តម្លាភាព​។​
 
​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​សម្តែង​ភាពសប្បាយ​រីករាយ ក្នុងការ​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត ប្រចាំឆ្នាំ 2018 ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហើយ​បាន​លើកឡើងថា ការលើកកម្ពស់​ការយ​ល់​ដឹង និង​ការចែករំលែក​ចំណេះដឹង​នៃ​ការជួញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ឱ្យ​ទូលំទូលាយ គឺជា​កាតព្វកិច្ច​មួយរ​បស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​។ លោក Lawrence បាន​បន្ត​សង្កត់ធ្ងន់ លើ​សារៈសំខាន់​នៃ​ការវាយតម្លៃ​ខ្លួនឯង និង​ការអនុវត្ត​យុទ្ធសាស្ត្រ​សមស្រប​សម្រាប់​វិនិយោគិន​នីមួយៗ ក៏ដូចជា​របៀប​ទាញយក​ផល​វិជ្ជមាន​ពី​ការវិនិយោគ​។ ក្រៅពី​ការចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត នៅ​ខេត្ត​បួន​ផ្សេងទៀត​នា​ដើមខែ​ធ្នូ​ខាងមុខនេះ លោក Lawrence ក៏បាន​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ក្នុងការ​បង្ហាញខ្លួន នៅ​ព្រឹត្តិការណ៍​នានា របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នៅ​ឆ្នាំ​ខាងមុខៗ​ទៀត​។​


 
​សិក្ខាសាលា​នៅ​ខេត្ត​ព្រះសីហនុ​នេះ បានបញ្ចប់​ទៅដោយ​លទ្ធ​ផល​ជោគជ័យ មិន​ត្រឹម​ដោយសារតែ​វត្តមាន​របស់​សិក្ខាកាម​ជាច្រើនរូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ដោយ​សារ​គុណភាព នៃ​ការយល់ដឹង​របស់​ពួកគេ ទៅលើ​ខ្លឹមសារ​ផងដែរ​។ ស្រប​ជាមួយគ្នានេះ មាន​សិក្ខាកាម​មួយ​ភាគ​ធំ បាន​ស្នើសុំ​ឱ្យមាន​កិច្ចប្រជុំ​ឯកជន និង​ជា​ក្រុម​តូចៗ ដែល​ការ​ណ៌​នេះ​បានបង្ហាញ​ពី​ការកើនឡើង​នៃ​ការយល់ដឹង ក៏ដូចជា​ការចាប់អារម្មណ៍ លើ​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com