ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
រដ្ឋាភិបាល​ត្រូវ​ប្ដេជ្ញា​បង្ក្រាប​អ្នកជួញដូរ​គ្រាក់ៗ ខណៈ​គ្រឿងញៀន​ដល់​ចុងកាត់មាត់ញក​
24, Feb 2019 , 1:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រាវជ្រាវ​បញ្ហា​សង្គម បាន​មើលឃើញថា គ្រឿងញៀន​កំពុង​វាតទី​ដល់​ភូមិ​ឃុំ​ស្រុក​ស្រែចម្ការ​។  ការ​រាលដាល​នៃ​គ្រឿង​ញៀ​ក្នុងសង្គម​ខ្មែរ​ដូច​សព្វថ្ងៃនេះ ត្រូវបាន លោក យង់ គិ​ម​អេង អះអាងថា មកពី​ការអនុវត្ត​ច្បាប់​មិនទាន់​ខ្លាំងក្លា កម្រិតយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ដោយសារ​កម្ពុជា ជាទី​តាំង​ចរាចរ​ឆ្លងកាត់​នូវ​ផលិតផល​ខុសច្បាប់​មួយ​នេះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក គិ​ម​អេង ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវធ្វើ​យុទ្ធនាការ​បង្ក្រាប​ជាប់​ជាប្រចាំ ពិសេស​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ធំៗ ដែល​លោក​ជឿថា មាន​អ្នកមានអំណាច​នៅ​ពីក្រោយ​។ លោក​បន្ថែមថា អាណាព្យាបាល និង​សាលារៀន ត្រូវ​ចូលរួម​តាមដាន​ជាប់លាប់ ចំពោះ​សកម្មភាពកូនៗ និង​សិស្ស​របស់ខ្លួន​។​



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ដូចតទៅ​៖
 



Tag:
 គ្រឿងញៀន​
  យង់ គិ​ម​អេង​
© រក្សាសិទ្ធិដោយ thmeythmey.com