គ្រឿងក្លែម ងៀត​បបែល និង​ត្រី​ផ្ទោង​ជិត​១០០​គីឡូក្រាម ត្រូវ​កាំកុងត្រូល​ដុត​កម្ទេចចោល​
ជាតិ
គ្រឿងក្លែម ងៀត​បបែល និង​ត្រី​ផ្ទោង​ជិត​១០០​គីឡូក្រាម ត្រូវ​កាំកុងត្រូល​ដុត​កម្ទេចចោល​
03, Dec 2018 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល បាន​ដកហូត និង​ដុត​កម្ទេចចោល ងៀត​បបែល​មាន​ផ្ទុក​សារធាតុ​គីមី​បូរ៉ា​ក់ ចំនួន​២១​គីឡូក្រាម និង​ត្រី​ផ្ទោង​ខូចគុណភាព ៧០​គីឡូក្រាម នៅ​ខេត្តស្វាយរៀង​។ នេះ​បើតាម​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​


 
​កាំកុងត្រូល​សាខា​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​៣​ខែធ្នូ​នេះ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​វាល​យន្ត ទី​រួម​ខេត្តស្វាយរៀង​។ ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញ​ងៀត​បបែល​ចំនួន ២១​គីឡូក្រាម​មាន​ផ្ទុក​សារជាតិ​បូរ៉ា​ក់ និង​ត្រី​ផ្ទោង​ខូចគុណភាព​ចំនួន ៧០​គីឡូក្រាម​។ ហើយ​ទំនិញ​ខូចគុណភាព​ទាំងនេះ​ត្រូវ​មន្ត្រី​កាំកុងត្រូល​ដុត​កម្ទេចចោល​ភ្លាមៗ នៅ​វាល​ចាក់សំរាម​ខេត្តស្វាយរៀង​៕



Tag:
 បបែល​
  កាំកុងត្រូល​
 ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com