កីឡាអន្តរជាតិ
អន្តរជាតិ
នរណា​ជា​ម្ចាស់​ពាន Ballon d'Or ឆ្នាំ​២០១៨? ជ័យលាភី​នឹង​ប្រកាស​យប់​នេះ​
03, Dec 2018 , 11:39 pm        
រូបភាព
​ម្ចាស់​ពានរង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​លើ​លោក Ballon d'Or France Football ប្រចាំឆ្នាំ​២០១៨ នឹង​ប្រកាស​ជ័យលាភី​នៅ​រាត្រី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​។


 
​មាន​សមាសភាព ៣០ នាក់​ស្ថិតក្នុង​បញ្ជី​បេក្ខភាព​ដើម្បី​ប្រជែង​ពានរង្វាន់ Ballon d’Or ផ្នែក​បុរស ដោយ​ក្នុងនោះ​មាន ១១ រូប​មកពី​ក្របខណ្ឌ Premier League រួមទាំង​កីឡាករ​ឆ្នើម Lionel Messi និង​ម្ចាស់​ការពារ​តំណែង​ជើងឯក Cristiano Ronaldo​។​


 
​ដោយឡែក​ផ្នែក​នារី មាន​សមាជិក​ក្រុម Lyon រហូតដល់​ទៅ ៧​រូប ដែល​ស្ថិត​ក្នុងចំណោម​បញ្ជី​បេក្ខភាព​ទាំង ១៥ នាក់​ដើម្បី​ប្រជែង​ពាន​នេះដែរ​។​
Ballon d’Or ជា​ពាន​ប្រចាំឆ្នាំ​ដែល​ផ្តួចផ្តើមឡើង​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football ផ្ទាល់​តែម្តង​តាំងពី​ឆ្នាំ​១៩៥៦​មក សម្រាប់​ប្រគល់ជូន​កីឡាករ​បាល់ទាត់​ឆ្នើម​លំដាប់​ពិភពលោក​។​
 
​សម្រាប់​ពាន Ballon d’Or នេះ France Football អញ្ជើញ​តំណាង​សារព័ត៌មាន​ទូទាំង​ពិភពលោក ដើម្បី​បោះឆ្នោត​ជ្រើសរើស​។ ក្នុងចំណោម​៣០​នាក់ អ្នកសារព័ត៌មាន​ត្រូវ​រើសយក​៥​នាក់ ដោយ​ដាក់ពិន្ទុ ទៅតាម​ចំណាត់ថ្នាក់​។ លេខ​មួយ​បាន​៦​ពិន្ទុ លេខ​ពីរបាន​៤​ពិន្ទុ លេខ​បី​បាន​៣​ពិន្ទុ លេខ​បួន​បាន​២​ពិន្ទុ និង​លេខ​ប្រាំ​បាន​១​ពិន្ទុ​។
​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​យើង​ឃើញថា Messi ខ្សែបម្រើ​ក្រុម Barcelona និង Ronaldo អតីត​ខ្សែប្រយុទ្ធ Manchester United និង Real Madrid ដែល​បច្ចុប្បន្ន​ទៅ​ចូលរួម​ជាមួយ Juventus បាន​ចែកគ្នា​លើក​ពាន Ballons d'Or ម្នាក់ ៥​លើក​រៀងខ្លួន​រួចមកហើយ​។ 


 
​តើ​សម្រាប់​ឆ្នាំ​២០១៨​នេះ នរណា​អាច​បញ្ចប់​អ្នក​ទាំង​ពីរបាន​? ខណៈ Luka Modric ខ្សែបម្រើ​របស់​ក្រូ​អាស៊ី និង Real Madrid កំពុង​ត្រូវបាន​គេ​មើលឃើញថា​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ទទួលបាន​ពាន​លំដាប់​ពិភពលោក​នេះ​។​
 
​ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​៣០​រូប និង​កីឡាការិនី ១៥​រូប ដែល​ត្រូវ​ប្រជែង​ពាន Ballons d'Or ឆ្នាំ​២០១៨៖
 





Tag:
 បាល់ទាត់​
  Ballon d\'Or
© រក្សាសិទ្ធិដោយ thmeythmey.com