ជាតិ
សង្គមជាតិ
៤​ឆ្នាំ សមត្ថកិច្ច​កម្ពុជា ចាប់​ចិន​ជាង​២​ពាន់​នាក់ ពីបទ​ឆបោក​តាម​អ៊ីនធឺណិត
04, Dec 2018 , 9:50 am        
រូបភាព
រូបភាពពី​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​
រូបភាពពី​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​
ដោយ:
​ភ្នំពេញ​៖ ដោយ​គិតពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ នគរបាល​កម្ពុជា បាន​បង្ក្រាប​ជនជាតិ​ចិន​ជាង​២​ពាន់​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​និង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​បាន​បញ្ជូន​ពួកគេ ទៅ​ប្រទេស​ចិន​វិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។


 
​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា រយៈពេល​៤​ឆ្នាំ​កន្លង​នេះ ជនជាតិ​ចិន ដែល​ត្រូវបាន​បង្ក្រាប​នោះ ភាគច្រើន​ជា​បទល្មើស​គំរាម​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​សរុប​មាន​ចំនួន ១,៥៦៧​នាក់ និង​បទល្មើស​សេដ្ឋកិច្ច សរុប​ចំនួន​៨២​នាក់ ដោយ​ក្នុងនោះ​ស្រី​មាន​ចំនួន ១០​នាក់​។​
 
​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៨ ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គំរាម​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ចំនួន ៣៧៣​នាក់ ដោយ​ក្នុងនោះ​ស្រី​ចំនួន​៦៦​នាក់​។ 
 
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​កន្លងទៅ នគរបាល​ខេត្តតាកែវ បាន​បង្ក្រាប​ក្រុមសង្គមងងឹត​ជនជាតិ​ចិន​ចំនួន​២៣៥​នាក់ នៅ​ទីតាំង​ចំនួន​៤​ផ្សេងគ្នា ពីបទ​គំរាម​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​៕ 
 

Tag:
 ចិន​
 ​អ៊ីនធឺណិត​
© រក្សាសិទ្ធិដោយ thmeythmey.com