ជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែនឹងប្រោសព្រះរាជទានគ្រឿងសក្ការបូជានៅចេតិយលោក បេអាត រីចឈ្នឺរ
× ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងយាងប្រោសព្រះរាជទាន ភួងផ្កា ព្រមទាំងគ្រឿងសក្ការបូជា នៅចេតិយលោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ។
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា កំពុងគង់ប្រថាប់នៅខេត្តសៀមរាប ដើម្បីយាងបិទពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor ដែលនឹងប្រព្រឹត្តទៅនៅលានជល់ដំរី នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ។
យោងតាមព្រះរាជកម្មវិធីរួម ព្រះមហាក្សត្រ នឹងប្រោសព្រះរាជទានភ្ញៀវបរទេស រួមមាន លោក Audrey Azuolay អគ្គនាយិកាយូណេស្កូ លោក Ranck Riester រដ្ឋមន្ត្រីវប្បធម៌បារាំង និងលោក Manabu Miyagawa ជំនួយការរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវប្បធម៌នៃក្រសួងការបរទេសជប៉ុន ចូលថ្វាយបង្គំគាល់ ជាបន្តបន្ទាប់នៅព្រះរាជដំណាក់ខេត្តសៀមរាប នាថ្ងៃទី៥ ខែធ្នូ ផងដែរ។
នៅវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ខែធ្នូ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះរវរាជមាតា នឹងយាងឆ្ពោះទៅចេតិយលោក បេអាត រីចឈ្នឺរ នាយកស្ថាបនិកមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា ដោយព្រះអង្គជាម្ចាស់ទាំងទ្វេរ នឹងប្រោសព្រះរាជទានភួងផ្កា ព្រមទាំងគ្រឿងសក្ការបូជា ដោយមានព្រះសង្ឃ៥អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល)៕
Tag:
Beat Richner
គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com