ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កូនផ្កាឈូករ័ត្ន និងកូនឆៃថាវ នាំពូជពីថៃ, ផ្គត់ផ្គង់ក្នុងសណ្ឋាគារ-ផ្សារទំនើបនៅសៀមរាប
× សៀមរាប៖ កូនផ្កាឈូករ័ត្ន និងកូនឆៃថាវ មានអាយុមួយសប្តាហ៍ជាបន្លែសម្បូរជាតិប្រូតេអ៊ីន និងវីតាមីន ដែលជនជាតិបរទេសចូលចិត្តទទួលទាន។ តម្លៃរបស់វាចន្លោះពី១០ដុល្លារ ទៅ១៥ដុល្លារក្នុងមួយគីឡូក្រាម ដែលមានសមាគមមួយបណ្តុះសម្រាប់តែផ្គត់ផ្គង់នៅភោជនីដ្ឋាន, សណ្ឋាគារ និងផ្សារទំនើប នៅក្រុងសៀមរាបប៉ុណ្ណោះ។
កូនឈូករ័ត្ន និងកូនឆៃថាវ ដែលអាចប្រមូលផលបាននៅអាយុត្រឹមតែ៥ទៅ៧ថ្ងៃនេះ មានតែសមាគមមួយនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះ ដែលបានបណ្តុះសម្រាប់ផ្គត់ផ្គងនៅក្នុងភោជនីដ្ឋាន, សណ្ឋាគារ និងផ្សារទំនើបធំៗនៅក្នុងក្រុងសៀមរាប។ កូនឈូករ័ត្ន និងកូនឆៃថាវ ដែលគេយកទៅធ្វើជាអន្លក់ និងបន្លែស៊ុបនេះ សម្បូរដោយសារជាតិចិញ្ចឹម, ជាតិប្រូតេអ៊ីន និងវីតាមីន ដែលជនជាតិបរទេសចូលចិត្តបរិភោគ។
មូលហេតុដែលមិនអាចយកទៅលក់នៅលើទីផ្សារទាំងមូល ត្រូវបានលោក ស៊ុន បញ្ញា អ្នកបច្ចេកទេសកសិកម្មផ្នែកដំណាំស្រូវនៃអង្គការ GRISUD International ពន្យល់ថា មកពីចំណាយថ្លៃដើមខ្ពស់ព្រោះត្រូវទិញគ្រាប់ពូជមកពីប្រទេសថៃ ខណៈដែលកម្ពុជាអាចផ្គត់ផ្គង់បានតែគ្រាប់ពូជផ្កាឈូករ័ត្នមួយចំនួន តូចប៉ុណ្ណោះ។
លោក ស៊ុន បញ្ញា បានឲ្យដឹងទៀតថា ដំណាំកូនផ្កាឈូករ័ត្ន និងកូនឆៃថាវ ដែលមានតម្លៃចន្លោះពី១០ទៅ១៥ដុល្លារក្នុងមួយគីឡូក្រាមនេះ គឺសមាគមទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះ និងការថែទាំពីអង្គការ GRISUD International ។
«ថ្មីៗ២៥ រាជធានី-ខេត្ត» ជាផ្នែកមួយនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (
Thmeythmey.com)។
ThmeyThmey 25 ផ្តល់ព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, មុខរបរប្រពៃណី, ជំនួញខ្នាតតូច-មធ្យម, បរិស្ថាន និងទេសចរណ៍តាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ ដើម្បីទទួលបានព័ត៌មានទាំងនេះ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25 និង YouTube Channel:
https://goo.gl/D6xQBv ៕
Tag:
កសិកម្ម
បន្លែ
ឈូករ័ត្ន
ឆៃថាវ
កសិកម្ម
សៀមរាប
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com