ជាតិ
ក្រសួង​ការងារ​និង​ក្រសួងយុត្តិធម៌ បង្កើត​ក្រុមការងារ​ដោះស្រាយ​សំណុំរឿង​មេ​សហជីព
04, Dec 2018 , 2:59 pm        
រូបភាព
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ (រូបបានពីទំព័រហ្វេកប៊ុក លោក គឹម សន្តិភាព)
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ (រូបបានពីទំព័រហ្វេកប៊ុក លោក គឹម សន្តិភាព)
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  បាន​បង្កើត​ក្រុមការងារ​រួមមួយ ហៅថា ក្រុមការងារ​ពិនិត្យ និង​សិក្សា​សំណុំរឿង​ក្តី​របស់​មេ​សហ​ជីព​នៅ​កម្ពុជា​។ ការបង្កើត​នេះ បានធ្វើ​ឡើងទៅ​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ វិច្ឆិកា  ដើម្បី​ព​ន្លឿ​ន​និង​បញ្ចប់​សំណុំរឿង ឲ្យ​បាន​ចប់ តាម​នីតិវិធីតុលាការ នៅត្រឹម​បំណាច់​ឆ្នាំ​២០១៨​។



អត្ថបទទាក់ទង

 
​យោងតាម​សេចក្តីប្រកាស​រួម​របស់​ក្រសួង​ទាំងពីរ​ខាងលើ ថ្ងៃទី​៣​ធ្នូ ក្រុមការងារ​នេះ មាន​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​ប្រធាន រួមជាមួយ​អនុប្រធាន និង​សមាជិក​១៣​រូប​ទៀត​។​
 
​សូមបញ្ជាក់ថា មេ​សហជីព​៦​រូប ដែលមាន លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,  លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​, លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​, លោក រ៉ុ​ន ឈុន  ប្រធាន​សហភាព​សហជីព​កម្ពុជា​, អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា និង អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា ត្រូវបាន​តុលាការ​កោះហៅ ហើយនឹង​បើកសវនាការ​នៅ​ថ្ងៃទី​៧​ធ្នូ ខាងមុខនេះ​៕ 

Tag:
 សហជីព​
 ​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com