អត្ថបទពាណិជ្ជកម្ម
គូបូតា បរិច្ចាគកាបូបសិស្ស និងសម្ភារសិក្សាចំនួន២ម៉ឺនឈុត ក្នុងកម្មវិធី «Kubota Sharing The Future»
× ឆ្នាំនេះគឺជាឆ្នាំទី៤ ដែលក្រុមហ៊ុនគូបូតាកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌របស់ខ្លួន ឈ្មោះថា«Kubota Sharing The Future»។ សម្រាប់ឆ្នាំទី៤នេ គូបូតាបានបរិច្ចាគកាបូប និងសម្ភារសិក្សាសិស្ស ចំនួន ២០,០០០ឈុត មានតម្លៃជាង៩ម៉ឺនដុល្លារ។ កម្មវិធីសប្បុរសធម៌លើកទី៤នេះ បានប្រព្រឹត្តទៅ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង។
កម្មវិធីសប្បុរសធម៌នេះ ជាផ្នែកមួយនៃការអភិវឌ្ឍន៍ និងការទទួលខុសត្រូវសង្គម ដែលមានបំណងជួយដល់កុមារដែលខ្វះខាត នៅតាមជនបទដាច់ស្រយ៉ាល ទូទាំងប្រទេសកម្ពុជា ឲ្យមានជីវិតកាន់តែប្រសើរឡើង។
លោក ភីសានុ មីលីនតានុស អគ្គនាយករងទទួលបន្ទុកផ្នែកលក់ និងសេវាកម្ម នៃទីស្នាក់ការធំក្រុមហ៊ុន ស្យ៉ាម គូបូតា ខបភឺរេសិន បានមានប្រសាសន៍ថា៖«គោលនយោបាយរបស់ក្រុមហ៊ុន ស្យ៉ាមគូបូតា គឺមិនត្រឹមតែសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បចេ្ចកវិទ្យាគ្រឿងយន្តកសិកម្មប៉ុណ្ណោះទេ ថែមទាំងសន្យាបន្តកម្មវិធីសប្បុរសធម៌ ដើម្បីជួយដល់សង្គមផងដែរ។ ហេតុដូច្នេះហើយ បានជាគូបូតា បានបង្កើតកម្មវិធី«Kubota Sharing The Future» នេះអស់រយៈពេល៤ឆ្នាំជាប់ៗគ្នា ក្នុងការជួយដល់វិស័យអប់រំ និងយុវជន។ ជាក់ស្តែង គឺការបរិច្ចាគកាបូប និងសម្ភារសិក្សា ដល់កុមារកម្ពុជាដែលខ្វះខាត ជាច្រើនម៉ឺននាក់»។
គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌មួយនេះ ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលសម្ភារសិក្សា ត្រូវបានផ្តល់ទៅដល់កុមារកម្ពុជាជាច្រើនម៉ឺននាក់ ដែលជាផ្នែកមួយជួយជ្រោមជ្រែងការសិក្សារបស់ពួកគេ បានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ ទោះបីយ៉ាងណាក៏ដោយ នៅមានតំបន់ជាច្រើនទៀតដែលនៅខ្វះខាត ដូច្នេះហើយបានជា គូបូតា បន្តធ្វើកម្មវិធីនេះ ក្នុងឆ្នាំនេះបន្តទៀត។ កាបូប និងសម្ភារសិក្សាសិស្សចំនួន២ម៉ឺនឈុត ត្រូវបានបរិច្ចាគ ដែលផ្តល់ជូនមន្ទីរអប់រំខេត្តបាត់ដំបងចំនួន ៥០០០ឈុត និង១៥០០០ឈុតទៀត ផ្តល់ជូនភ្នាក់ងារចែកចាយគូបូតា ដើម្បីបរិច្ចាគដល់កុមារខ្វះខាតជាច្រើនខេត្តទូទាំងប្រទេស។
លោក ភីសានុ មីលីនតានុស បានបន្ថែមទៀតថា៖ «ក្នុងឆ្នាំ២០១៨នេះ កម្មវិធី«Kubota Sharing The Future» មានទិសដៅបរិច្ចាគកាបូប និងសម្ភារសិក្សា ចំនួន៤៩០០០ឈុត ដែលផ្តល់ដល់កម្ពុជាចំនួន ២០០០០ឈុត ភូមាចំនួន១៦០០០ឈុត និងឡាវចំនួន ១៣០០០ឈុត។ ការផ្តល់ជូននេះ តាមរយៈភ្នាក់ងាររដ្ឋាភិបាល និងភ្នាក់ងារចែកចាយគូបូតា ក្នុងប្រទេសនីមួយៗ ដើម្បីបរិច្ចាគទៅដល់កុមារ និងយុវជន ដែលកំពុងខ្វះខាត»។
ចាប់តាំងពីក្រុមហ៊ុនគូបូតាកម្ពុជា ត្រូវបានបង្កើតមក គូបូតា មិនត្រឹមតែរៀបចំកម្មវិធី «Kubota Sharing The Future» នោះទេ តែក៏បានបង្កើតមជ្ឈមណ្ឌលអប់រំបចេ្ចកទេសគូបូតា (KUBOTA Technical Education Center (KTEC) ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានបចេ្ចកវិទ្យាបាត់ដំបង និង សាកលវិទ្យាល័យមានជ័យ ដែលនឹងអាចឲ្យសិស្ស-និស្សិត សិក្សាពីគ្រឿងយន្តកសិកម្ម ដើម្បីក្លាយជាអ្នកជំនាញ ក្នុងវិស័យកសិកម្មនៅពេលអនាគត៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com