អត្ថបទពាណិជ្ជកម្ម
កម្មវិធី ACE Open Day ស្វាគមន៍​សិស្សានុសិស្ស និង​អាណាព្យាបាល​ដើម្បី​ស្វែងយល់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ដោយ​សេរី​
04, Dec 2018 , 3:54 pm        
រូបភាព
ដោយ:
ដោយមាន​ការគាំទ្រ​ពី​សំណាក់​សិស្សានុសិស្ស និង​អាណាព្យាបាល កម្មវិធី ACE Open Day  ត្រូវបានធ្វើ​ទ្បើង​ជា​បន្តបន្ទាប់ រៀងរាល់​៣​ខែម្ដង ដើម្បី​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់​មានឱកាស​បន្ថែ​ម​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​អត្ថប្រយោជន៍​ផ្សេងៗ មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (​សាលា អេ​ស៊ី​អ៊ី​)​។ កម្មវិធី ACE Open Day នឹង​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​សៅរ៍ ទី​១៥ ដល់​ថ្ងៃ​ចន្ទ​ទី​១៧ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង​៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​)​។
 
​សិស្ស​និស្សិត និង​អាណាព្យាបាល​ដែល​ចូលរួម នឹងមាន​ឱកាស​ស្វែងយល់​ពីសា​លា អេ​ស៊ី​អ៊ី កាន់តែច្បាស់ ដោយ​ចូលរួម​សកម្មភាព​ផ្សេង​ដូចជា​៖ ទស្សនា​បន្ទប់រៀន និង​សម្ភារ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង ឬ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូ​ជំនាញ​ពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់ អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​


 
​គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល ជា​សាលា​ឈានមុខ​គេ ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បំពាក់​ដោយ​សម្ភារ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស  សម្រាប់ និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​


 
​សិស្ស​និស្សិត​និង​អាណាព្យាបាល​ទាំងអស់​អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ​៖ http://openday.acecambodia.org/​។  




 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី ACE Open Day សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ២២២ ៣២៥៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com